
នាយឧត្តមសេនីយ៍ ស ថេត ៖ ស្នងការនគរបាលខេត្តណាដែលបណ្តែតបណ្តោយឲ្យមានសកម្មភាពក្មេងទំនើងកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខ…
នាយឧត្តមសេនីយ៍ ស ថេត ៖ ស្នងការនគរបាលខេត្តណាដែលបណ្តែតបណ្តោយឲ្យមានសកម្មភាពក្មេងទំនើងកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខ…
ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍បញ្ជាក់ថា បញ្ហាក្មេងទំនើងត្រូវអនុវត្តជាដាច់ខាតមិនមានថមថយ ចំពោះស្នងការនគរបាលខេត្តណាដែលបណ្តែតបណ្តោយអោយមានសកម្មភាពក្មេងទំនើងកើតឡើងត្រូវទទួលខុសត្រូវចំពោះមុខ។ ការបញ្ជាក់នេះក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដែលប្រារព្ធធ្វើឡើងនៅរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានណែនាំឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺ ដែលឡើងថ្មីបន្តប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀនដែលកំពុងជាចំនុចក្តៅ និងកំពុងពង្វក់អនាគតក្មេងដែលជាទំពាំងស្នងឬស្សី។ ហើយបញ្ហាល្បែងស៊ីសងឆ្នោតផ្សងសំណាងដែលបានរីកសាយភាយគ្រប់ទីកន្លែងសូមយកចិត្តទុកដាក់៕