កាប់គេស្លាប់ហើយរត់គេចខ្លួនទៅដល់ខេត្តកំពង់ស្ពឺបានរយៈពេល៦ថ្ងៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាន២នាក់..!

 

រតនគិរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរីធ្វើការស្រាវជ្រាវ និងតាមចាប់ខ្លួនជនល្មើសបានចំនួន២នាក់ ក្រោយកាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីកាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅនៅចំណុចក្លឹបហាត់ប្រាណមាត់បឹងកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង បន្ទាប់ពីរត់គេចខ្លួនបានរយៈពេល៦ថ្ងៃ។

នៅ

ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងបង្ក្រាបបទល្មើស នាំជនសង្ស័យទៅយកវត្ថុតាងលាក់ទុក (កាំបិតផ្គាក់ប្រវែង៦០.២សង់ទីម៉ែត្រ) នៅចំណុចដីក្រុមហ៊ុនប៉ាស៊ីហ្វិកមួយកន្លែង។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង កាំបិតផ្គាក់ចំនួន១, ទូរស័ព្ទ Iphone ចំនួន ២គ្រឿង, ម៉ូតូ C១២៥ ចំនួន ២គ្រឿង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធី។