ទីតាំងបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែងក្នុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប..!
ភ្នំពេញ ÷ប្រភព ពលរដ្ឋរាយការណ៍មកថា! បុគ្គលដែលហ៊ានបើកល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ គ្រប់ប្រភេទ មួយកន្លែង នៅក្បែរកែងផ្លូវលេខ ១១៣.K ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែលជាមានខ្នងបង្អែក រឹងមាំ មានឥទ្ធិពល ទៀតផង ទើបហ៊ានបើកល្បែងតាមតែអំពើចិត្ត។
Ñ
មហាជន ក៏ដូចប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ ដាក់ការសង្ស័យថា! មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ សម្ងំស្ងៀមទទួលលាភសក្ការៈ ពីម្ចាស់ទីតាំងល្បែងសុីសង ខាងលើនេះ ហើយរឺ..?បានជាប្តូរ នឹងការមិនបង្ក្រាប ទើបមានបើកល្បែងដូចជា(ទូរហ្គេមបាញ់ត្រី)ខុសច្បាប់ ទុកឲ្យក្រុមអ្នកញៀនល្បែងប្រុស ស្រី ក្មេងចាស់ចូលលេងយ៉ាងគគ្រឹកគគ្រេង ពុំមានការទប់ស្កាត់ និងបង្ក្រាបឡើយ។
តាមប្រភពដដែលបានបន្ថែមទៀតថា៖ នេះជាក្តីកង្វល់ របស់ ពលរដ្ឋរស់នៅ សព្វថ្ងៃនេះ កំពុងមានការភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង បញ្ហាអសន្តិសុខ និងសុវត្ថិភាពក្រុមគ្រួសារ របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះ មិនយូរ មិនឆាប់នោះទេ និងកើតមាននូវ អំពើចោរកម្ម បទល្មើសផ្សេងៗ ចោរ លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
ហេតុ ដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហា ជន ទូទៅ សូមសំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគស្នងការរង និងស្នងការនគរបាល រាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជួយចាត់ឮឥឥក្រោម ឪវាទ ចុះទប់ស្កាត់ និងបង្រ្កាប! ឲទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែង នៅក្បែរកែងផ្លូវលេខ ១១៣.K ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ជាបន្ទាន់ ផងទាន គ្រប់គ្រង ដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី្ធ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ៕អង្គភាពយើងខ្ញុំរង់ចាំនូវការស្រាយបំភ្លឺពីគ្រប់ភាគីឬស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ ☎️012 48 52 98/071 82 222 57..