ចាក់ថ្នាំពីរម្ជុលនិងឲ្យថ្នាំយកមកលេបមិនដឹងជាថ្នាំអ្វីឲ្យប្រាកដបណ្ដាលឱ្យនាយទាហានម្នាក់ស្លាប់បាត់បង់ជីវិត…!
ខេត្តកំពង់ឆ្នាំង៖មានការសោកស្ដាយនាយទាហានម្នាក់ដែលឈរជើងនៅបន្ទាយលង្វែក គ្រាន់តែមានអាការៈឈឺជើងប្រពន្ធក៏នាំមកព្យាបាល នៅគ្លីនិកមួយកន្លែងដែលមានយីហោ បូរិន្ទនីតូហៅថា ពេទ្យតូ ។ ដែលមានទីតាំងនៅក្នុងភូមិពោធិរិទ្ធ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លុះទៅដល់គ្លីនិកភ្លាមអ្នកគ្រូពេទ្យបានពិនិត្យរួចហើយក៏ចាក់ថ្នាំចំនួនពីរម្ជុល ដោយមិនដឹងថាថ្នាំអ្វីឲពិតប្រាកដនោះទេ..! រួចហើយបានផ្សំថ្នាំឱ្យយកទៅលេបនៅឯផ្ទះបន្ថែមនៅពេលដែលមានអាការះឈឺចុកចាប់ទើបឱ្យលេប ។
តែទោះជាអ្នកគ្រូពេទ្យចាក់ថ្នាំហើយក៏អ្នកជំងឺរូបនេះនៅតែឈឺចុកចាប់មិនបាត់សោះទើបយកថ្នាំដែលអ្នកគ្រូពេទ្យផ្សំឲ្យយកមកលេប នៅពេលដែលលេបរួចអ្នកជំងឺមានអាការៈស្ទះផ្លូវដង្ហើមយ៉ាងខ្លាំងទន់ដៃទន់ជើង ក្រុមគ្រួសារក៏បានដឹកយកទៅមន្ទីរពេទ្យជប៉ុនមួយកន្លែងទៀតដែលនៅជាប់នឹងភ្នំព្រះរាជទ្រព្យ។
នៅពេលដែលទៅដល់មន្ទីរពេទ្យជប៉ុននោះភ្លាមគ្រូពេទ្យបានប្រាប់ថាអ្នកជំងឺបានផុតដង្ហើមទៅហើយ ជនរងគ្រោះឈ្មោះអ៊ុំសុវណ្ណារិទ្ធ ដែលជានាយទាហាននៅបន្ទាយលង្វែក ហើយក្រុមគ្រួសារជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្វាយ ដើម្បីស្វែងរកយុត្តិធម៌ ។
ហើយក៏បានស្នើសុំទៅក្រសួងសុខាភិបាលមេត្តាឲ្យពិនិត្យមើលគ្លីនិកជាច្រើនដែលបើកស្ទើរតែគ្រប់ទីកន្លែងនៅតាមជនបទ ខ្លះគ្មានវិជ្ជាជីវៈតែម្ដង គ្រាន់តែពេទ្យស្តាសោះអាចទៅបើកលក់ថ្នាំបានដែរ យល់ហើយថាការរស់នៅយើងមិនអាចខ្វះគ្រូពេទ្យបាននោះទេក៏ប៉ុន្តែសូមឲ្យគ្រូពេទ្យនោះមានវិជ្ជាជីវៈឲ្យបានត្រឹមត្រូវខ្ពស់បំផុតសម្រាប់ព្យាបាលអាយុជីវិតរបស់ប្រជាពលរដ្ឋសព្វថ្ងៃ។
ថ្នាំជាអាវុធមុខពីរសូមឲ្យលោកគ្រូពេទ្យស្ទើរភ្លើងខ្លះយល់ឲ្យបានច្បាស់ពីវិធីព្យាបាលមនុស្ស ជាក់ស្ដែងដូចជានាយទាហានម្នាក់នៅពេលដែលបាត់បង់ជីវិតអ្នកគ្រូពេទ្យដែលព្យាបាលឲ្យស្លាប់នោះ ចេញលុយឲ្យបានត្រឹមតែ 500 ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះទៅគ្រួសារសព យីពិតជាអស្ចារ្យមែនអ្នកគ្រូពេទ្យនេះ ជីវិតមនុស្សម្នាក់ជាថ្នូរនិងទឹកលុយត្រឹមតែ 500 ដុល្លារចឹង ។
ចំណែកលោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង
នៅពេលដែលអ្នកសារព័ត៌មានយើងបានតេទៅសម្ភាសន៍តាមរយៈទូរស័ព្ទរបស់លោក លោកកំពុងតែជាប់ប្រជុំ នៅពេលដែលប្រជុំរួចអ្នកសារព័ត៌មានយើងបានសួរនាំនិងផ្ដល់ព័ត៌មានតាមរយៈតេលេក្រាមផ្ទាល់ខ្លួន មើលហើយមិនតបទៀត ។
ជុំវិញករណីចាក់ថ្នាំនិងឲ្យថ្នាំលេបបណ្ដាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតបែបនេះមហាជនក៏ដូចជាពលរដ្ឋរងចាំមើលតើសមត្ថកិច្ចនិងក្រសួងសុខាភិបាលមានវិធានការបែបណាចំពោះគ្លីនិបូរិន្ននីតូ ហៅពេទ្យតូកមួយនេះបែបណា។
អង្គភាពយើងខ្ញុំរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធដល់ម៉ោងធ្វើការ☎️012 485 298/ 071 82 222 57..