នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងសហការពន្លត់អគ្គិភ័យ…

 

(បន្ទាយមានជ័យ) ៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៥០នាទី វរសេនីយ៍ទោ វិញ ស៊ីដូ នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានដឹកនាំកម្លាំងអន្តរាគមន៍សហការជាមួយកម្លាំងចម្រុះ ដឹកនាំចង្អុលបង្ហាញដោយលោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ចុះជួយពន្លត់អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅចំណុចផ្សារថ្មី ភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មូលហេតុដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះ មកពីកម្មករដឹកអីវ៉ាន់ សង្ស័យជក់បារី បោះចោលកន្ទុយបារីក្នុងផ្ទះ ទើបបណ្តាលឱ្យមានភ្លើងឆាបឆេះ។ កម្លាំងចម្រុះចំណាយពេលពន្លត់ភ្លើងជាង ១ម៉ោងកន្លះ បានរលត់ដោយជោគជ័យ ក្នុងនោះប្រើប្រាស់ឡានទឹករបស់កងរាជអាវុធហត្ថខេត្ត និងអធិការនគរបាលក្រុង អស់ចំនួន ០២គ្រឿង៕