នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន លោក នូ និច នៅតែប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយអាងខ្នងលោក ម៉ុន មាគា៍ ស្នងការនគរបាលខេត្តត្បូងឃ្មុំ…!
នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន លោក នូ និច នៅតែប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយអាងខ្នងលោក ម៉ុន មាគា៍ ស្នងការនគរបាលខេត្តត្បូងឃ្មុំ… ..!
ត្បូងឃ្មុំ ៖ ប្រភពស្និទ្ធនឹងលោក នូ និច បានឲ្យដឹងថា ការដែលលោក នូ និច អាចប្រព្រឹត្តអំពើពុករលួយយ៉ាងរលូន គឺដោយសារមានការរួមដៃពីសំណាក់ប្រធានស្នាក់ការច្រកដូនរ័ត្ន និងប្រធានការិយាល័យគយប្រចាំច្រកដូនរ័ត្ន ផងដែរ។
បើគ្មានការឃុបឃិតបើកដៃជាប្រព័ន្ធនោះទេ ! ម្លេះលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន មិនហ៊ានប្រព្រឹត្តអំពើពុករលួយតាមតែអំពើចិត្តបានទេ។ ហើយក្រុមឈ្មួញ និងអាជីវករដឹកទំនិញពីស្រុកយួនចូល តាមច្រកដូនរ័ត្ន បានឲ្យដឹងថា បើទោះបីពួកគេនាំចូលទំនិញបង់ពន្ធគយត្រឹមត្រូវក៏ចៀសមិនផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់លោក នូ និច នោះដែរ។
តាមប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះលោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន នៅតែប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតឹងអ្វីឡើយ។ ក្រុមឈ្មួញដែលនាំចូលទំនិញពីស្រុកយួនតាមច្រកដូនរ័ត្ន ក៏ដូចជាក្រុមឈ្មួញផ្សេងៗ និងអាជីវកម្មនាំចេញជ័រកៅស៊ូស្អុយ អុស ធ្យូង និងកសិផលលាក់និងលាក់តាមច្រកដូនរ័ត្ន គឺជាប្រភពចំណូលសេដ្ឋកិច្ចដ៏សំខាន់របស់លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន ដែលមានខ្នងបង្អែករឹងមាំនៅពីក្រោយ។
ចំណែកលោក ម៉ុន មាគា៍ ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យលោក នូ និច ប្រព្រឹត្តសកម្មភាពតាមអំពើចិត្ត។
មន្រ្តីខ្លះនៅច្រកដូនរ័ត្នបានបញ្ជាក់ថា ក្រុមឈ្មួញ និងអាជីវករដែលនាំចេញជ័រកៅស៊ូស្អុយ នាំចេញឈើ អុសធ្យូង និងកសិផលផ្សេងៗទៅស្រុកយួន តាមច្រកដូនរ័ត្ន គឺជាប្រភពចំណូលដ៏ធំរបស់លោក នូ និច ព្រោះគ្មានឈ្មួញណាអាចរំលងលោក នូ និច បានទេ។
ទន្ទឹមនឹងនេះឈ្មួញដែលនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីស្រុកយួន ក៏ដូចជាការនាំចូល មាន់ត្រី បន្លែ ផ្លែឈើដូចជា ដូង ទុរេន សាវម៉ាវ ជាដើម ក៏ជាប្រភពចំណូលរបស់លោក នូ និច ដែលកំពុងតែល្បីល្បាញខាងពុករលួយផងដែរ។
អាស្រ័យហេតុនេះសូម ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធមិនគួរទុកបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកដូនរ័ត្ន និងសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកនេះត្រូវបានលាតត្រដាងអស់ហលយ៕