ស្នងការរងខេត្តសៀមរាបម្នាក់ ផឹកស្រា ស្រវឹងបើករថយន្តបុករះរម៉កដឹកព្រះសង្ឃ រួចជ្រុលទៅបុកគល់ឈើយ៉ាងពេញទំហឹង..!

(សៀមរាប)៖ លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងទទួលផែនការងារដឹកនាំការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

បានរងការចោទប្រកាន់ថា បើករថយន្តក្នុងស្ថានភាពស្រវឹងជោកជាំ ទៅបុករះរ៉ឺម៉កម៉ូតូ ដឹកព្រះសង្ឃ រួចទៅបុកដើមឈើទាំងកម្រោល បណ្ដាលឱ្យព្រះសង្ឃរងបួសធ្ងន់ស្រាលចំនួន៥អង្គ/នាក់ ជនបរទេសម្នាក់រម៉កនិងរថយន្តរងខូចខាតយ៉ាងដំណុំ.!។

ករណីនេះអ្នកនាំពាក្យស្នងការខេត្តសៀមរាប បានទទួលស្គាល់ថា លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ពិតជាមានជាតិ(អាកុល)ក្នុងខ្លួនប្រាកដមែន ប៉ុន្តែមិនដល់ថ្នាក់បាត់បង់ស្មារតីនោះទេ..!។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅលើផ្លូវប្រាសាទបន្ទាយសំរ៉ែ ក្នុងភូមិសាស្ត្រឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២០.០៤.២០២៤។

-សេចក្ដីរាយការណ៍បានឱ្យដឹងថា រថយន្តបង្កម៉ាក Lexus RX 330 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ (2AG-0486 )បើកបរដោយលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ជាស្នងការរងខេត្តសៀមរាប! ។

ប្រភពបន្តថា នៅមុនពេលកើតហេតុគេឃើញរ៉រម៉កម៉ូតូ១គ្រឿង ដឹកព្រះសង្ឃ បើកក្នុងទិសដៅពីកើតទៅលិច…!។
លុះមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តបង្កហេតុខាងលើ បើកមកពីក្រោយស្របទិសគ្នា ក្នុងល្បឿនលឿន! ។
បានរេចង្កូតបុករះភ្ញៀវបររទេសម្នាក់ម៉ូតូ+រម៉កដឹកព្រះសង្ឃ បណ្ដាលឱ្យខ្ទាតប៉ើងចេញពីលើផ្លូវ របួសធ្ងន់ស្រាលចំនួន៥អង្គ/នាក់។
ខណៈនោះ រថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកគល់ឈើ ដែលនៅក្បែរចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង ជាប់គាំងទៅមុខលែងរួច…!។

ខណះនោះ គេឃើញលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ចុះពីលើរថយន្តបង្ក ក្នុងស្ថានភាពស្រវឹងជោកជាំ។
ស្របពេលដែលសមត្ថកិច្ចចុះវាស់វែង សម្រួលចរចរណ៍និងដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ រីឯវត្ថុតាង ត្រូវយកទៅរក្សាបណ្ដោះអាសន្ន។

ទាក់ទិនករណីនេះអង្គភាពសាព័ត៍មានបានសួរទៅកាន់លោក ឡូង សំណាង អធិការស្រុកបន្ទាយស្រី ដោយចង់ដឹងថា តើលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ បើកបរក្នុងសភាពស្រវឹងស្រា មែនឬមិនមែន…?។
ប៉ុន្តែលោកអធិការ ពុំបកស្រាយឡើយ ដោយថា សំណុំរឿងដល់ស្នងការខេត្តហើយ ហេតុនេះសូមសួរទៅថ្នាក់ខេត្ត។

ទោះជាយ៉ាងណាក្ដី នៅរសៀលទី២៥.០៤.២០២៤ លោក ឡុង ម៉េនសុយ៉ាលី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ឲដឹងថា លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ពិតជាមានជាតិ(អាកុល)ក្នុងខ្លួនលើសកម្រិតប្រាកដមែន ប៉ុន្តែមិនដល់ថ្នាក់បាត់បង់ស្មារតីនោះទេ។

តែចំពោះសំនួរថា តើរឿងរ៉ាវមួយនេះនឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការដែរឬទេ..?
លោក ឡុង ម៉េនសុយ៉ាលី បានឆ្លើយថា សមត្ថកិច្ចជំនាញកំពុង ចាត់វិធានការហើយ។

យ៉ាងណាមិញ មជ្ឈដ្ឋានខាងក្រៅនិងពលរដ្ឋស្នើរ ដល់ថ្នាក់ដឹកនាំ ចាត់វិធានការ លើលោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ឱ្យបានតឹងរ៉ឹងបំផុត!ដូចពលរដ្ឋទន់ខ្សោយសាមញ្ផះផងដែរទៅ។
ព្រោះខ្លួនជាមន្ត្រីអនុវត្តច្បាប់ បែរជាផឹកស៊ីស្រវឹង បើកបរលើដងផ្លូវបង្កឲមានគ្រោះថ្នាក់ដល់អ្នកដទៃ ដើម្បីឱ្យបុគ្គលមន្ត្រីរូបនេះ រាងចាលកុំធ្វេសប្រហែស តទៅទៀត៕

ជុំវិញករណីខាងលើកអង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយពីគ្រប់ភាគីនិងស្ថាប័នពាក់ព័ន្ធរកមកធ្វើការ☎️012 48 52 98/ 071 82 222 57..