សំណង់ផ្ទះត្រចៀកកាំមួយឈរយ៉ាងត្រដែតក្នុងបឹងអភិរក្សរោងដំរីមន្ត្រីពាក់ព័ន្ធឆ្លើយបណ្តាក់គ្នាដូចខ្យងរកអ្នកទទួលខុសត្រូវពុំឃើញ…!

  • èខេត្តកំពង់ឆ្នាំង៖ សំណង់ផ្ទះត្រចៀកកាំមួយកន្លែងស្ថិតក្នុងភូមិកន្លែងភេឃុំគោកបន្ទាយសុ្រករលាប្អៀរខេត្តកំពង់ឆ្នាំង ក្នុងតំបន់បឹងអភិរក្សរោងដំរី ។

ដែលលោកអភិបាលរងស្រុក រលាប្អៀរម្នាក់ អះអាងថាស្ថិតក្នុងតំបន់(១) ត្រូវបានកាត់ស្វៀលរួចហើយ តែលោកប្រធានសហព័ន្ធនិងសហគមន៍ពុំទាន់បានទទួលព័ត៌មាននេះទេរួមទាំងការលក់និងការទិញឲទៅឈ្មួញក៏លោកមិនបានដឹងដែរ។ ថែមទាំងលោកអភិបាលរង បង្ហាញផែនទីការកាត់ស្វៀលភូមិកន្លែងភេមកបញ្ជាក់ផង ។

ដល់តែខាងអង្គភាពសារព័ត៌មានបានសួរនាំបញ្ជាក់រកចំណុចស៊ិចទ័រផ្ទះត្រចៀកកាំដែលថាកាត់ស្វៀលស្ថិតនៅត្រង់ចំណុចណានោះ? លោកឆ្លើយរាងភ្ញាកផ្អើកថា..ពុំមានពុងណឹងទេ.! សូមឱ្យនរណាម្នាក់ចុះមកយកនិយាមកាមដោយខ្លួនឯង ទៅផ្ទៀងផ្ទាត់ជាមួយនឹងជំនាញចុះ.ហេតុអី….។

សំនួរនេះរាងចាក់ដោតបន្តិច.! ដូចជាមានអាឋ៌កំបាំងលាក់លៀមឆ្លើយដោះសារដាក់គ្នាទៅវិញទៅមកបណ្តាក់គ្នាដូចខ្យង៖
១- មានអភិបាលរងស្រុករលាប្អៀរ
២-ខាងមន្ត្រីអន្តរវិស័យ
៣-ខាងច្រកចេញចូលតែមួយ
៤-ខាងមន្ទីរ រមនីយកម្មដែនដីនិងសំណង់។

តែទោះជាយ៉ាងណាមិញនៅថ្ងៃទី១២ខែមេសាឆ្នាំ២០២៤វេលាមោង៣.៣០នាទី លោកអនុប្រធានអន្តរវិស័យបានបញ្ជាក់ថាឥឡូវនេះរវល់ដល់រដូវចូលឆ្នាំខ្មែរហើយរៀបចំសូត្រមន្តនៅសាលាខេត្តរង់ចាំបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិរួច ចាំលោកទទួលបានឯកសារច្បាប់ពីច្រកចេញចូលតែ១ លោកនឹងយកមកបញ្ជាក់ជូន។

 

ជុំវិញករណីខាងលើនេះអង្គភាពយើងខ្ញុំក៏ធ្លាប់បានចេញផ្សាយម្ដងរួចហើយតាមប្រភពពីពលរដ្ឋ សហគមន៍និងសហព័ន្ធ សំណង់សាងសង់ស្ទើររួចប្រមាណ(៦៥%)លើបឹងអភិរក្ស តែជំនាញឆ្លើយថាពុំដឹង តែដល់ពេលដឹង ក៏ត្រូវជំនាញចុះធ្វើការឲ្យផ្អាកសាងសង់បានរយៈពេលខ្លី តែជិតមួយខែ មកដល់ថ្ងៃ៣០ខែមិនាឆ្នាំ២០២៤ ចាប់ផ្ដើមសាងសង់បន្តទៀត។

ហើយក៏សូមបញ្ជាក់ដែរថាតំបន់អភិរក្សរោងដំរីនេះមានប្លង់ដាក់ចូលជាតំបន់អភិរក្សមានផ្ទៃដី ១០ ហិចតាដោយស្ថាប័នជាច្រើនចូលរួមដឹងឮមានត្រាជាសម្គាល់ប្លង់ច្បាស់លាស់។

ទោះបីជាយ៉ាងណាប្រជាពលរដ្ឋក្នុងឃុំគោកបន្ទាយនិងអ្នកសារព័ត៌មានកុំពុងតាមដានសិក្សាបញ្ជាក់នៅតំបន់អភិរក្សបឹងរោងដំរីនេះបន្តទៀតគឺក្នុងន័យស្ថាបនាការពារសម្បត្តិជាតិសម្បត្តិសាធារណៈរបស់រដ្ឋ គ្មានគំនិតមួលបង្កាច់ឈ្នានីសចោទប្រកាន់ញុះញង់លាបពណ៌លើអង្គភាពស្ថាប័នឬបុគ្គលណាឡើយ៕

រង់ចាំទទួលនូវការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ…0718222257.012 48 52 98