
ហាមមិនឲអ្នកសារព័ត៌មាន ចូលយកព័ត៌មាន ពិធីប្រកាសស្នងការខេត្តសៀមរាបថ្មី…
ខេត្តសៀមរាប៖ ស្នងការនគរបាលខេត្តសៀមរាបថ្មី ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២៤ នេះ នៅលសាលប្រជុំធំសាលាខេត្តសៀមរាបក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
Ñ
ក្នុងពិធីប្រកាសនោះដែរ ត្រូវបានហាមឃាត់ អ្នកសារព័ត៌មានជាច្រើននាក់ មិនឲ្យចូលរួ មយកព័ត៌មាននោះទេដោយមិនដឹងមូលហេតុច្បាស់លាស់ សូម្បីតែមន្ត្រីមន្ទីរព័ត៌មានខេត្តក៏តបថាពុំបានដឹងមានការហាមឃាត់អ្នកព័ត៌មានដែរ។
ជុំវិញការហាមឃាត់មិនឱ្យអ្នកសារព័ត៌មានចូលយកព័ត៌មាន បែបនេះ ស្នងការរងនគរបាលខេត្តសៀមរាបនិងជាអ្នកនាំពាក្យស្នងការខេត្តសៀមរាប លោកឧត្តមសេនីយ៍ ឡុង ម៉េនសុយ៉ាលី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ថា៖ ដោយសារមនុស្សច្រើនកម្មវិធីចាប់ផ្ដើម សាល កម្មពិធីតូចផង។
ចំណែកមន្ត្រីរដ្ឋបាលខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា នៅក្នុងពិធីប្រកាសតែងតាំងស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ គឺមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មាន ចូលយកព័ត៌មានច្រើនពេកនោះទេ គឺពួកគាត់ឲ្យចូលតែទៅតាមតារាងឈ្មោះក្នុងបញ្ជីវត្តមាន ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប តែប៉ុណ្ណោះ។
ចំណែកឯលោកឧត្តមសេនីយ៍ ទោ ហ៊ួត សុធីដែលត្រូវផ្លាស់ប្ដូរមកកាន់តំណែងថ្មីជាស្នងការដ្ឋាននគបាលថ្មីនៃខេត្តសៀមរាប។ បាទមានប្រាសាទថាលោកពុំបានដឹងរឿងហាមឃាត់អ្នកសារព័ត៍មាននោះទេ លោកចង់ឱ្យតែបងប្អូនអ្នកសារព័ត៌មានយើងចូលរួម ឲ្យបានច្រើនប៉ុន្តែនេះគឺជាការរៀបចំរបស់លោកស្នងការចាស់។
ខណៈនោះដែរក្រុមអ្នកសារព័ត៌មានប្រមាណជាង៣០នាក់បានសំដែងនូវការមិនសប្បាយចិត្ត ដោយលើកឡើងថា ការធ្វើបែបនេះ ហាក់បីដូចជាមានការបិទបាំង និងបិទសិទ្ធិសេរីភាពលើវិស័យអ្នកសារព័ត៌មាន។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរមកកាន់ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកនេះ ក្រោមអធិបភាពនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ៕
ជុំវិញករណីនេះអង្គភាពយើងខ្ញុំរិះគន់ដើម្បីស្ថាបនាមិនមានចិត្តឈ្នានីសមូលបង្កាច់ជាន់ពន្លិចអង្គភាពឬស្ថាប័នណាឡើយ និងរង់ចាំទទួលនូវការបកស្រាយបំភ្លឺពីគ្រប់ស្ឋាប័ណ្ឌពពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️071 82 222 57