កម្ពុជា រកឃើញវត្តមានសត្វជាង ៧០០ប្រភេទខុសគ្នា រស់នៅក្នុងតំបន់ព្រៃកោងកាង…
ថ្ងៃចេញផ្សាយៈ April 17, 2024
កម្ពុជា រកឃើញវត្តមានសត្វជាង ៧០០ប្រភេទខុសគ្នា រស់នៅក្នុងតំបន់ព្រៃកោងកាង…
ភ្នំពេញ ៖ យោងតាមការឱ្យដឹងពីអង្គការ Fauna & Flora – Cambodia Programme នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានអោយដឹងថា របាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូង ស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា ដែលការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ប្រភេទខុសគ្នា រស់នៅក្នុងតំបន់ព្រៃកោងកាង នៃប្រទេសកម្ពុជា។
- ការសិក្សាស្រាវជ្រាវ បានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ២៣.៧៥០ហិកតា និងតំបន់រ៉ាមសារកោះកាពិ ១២. ០០០ហិកតា។ សត្វជាច្រើនប្រភេទ ដូចជា សត្វស្វាកន្ទុយវែង ជាប្រភេទជិតផុតពូជ, សំពោចធំ, សត្វភេរោមច្រមុះ, ភេខ្មៅ, និង ខ្លាត្រី ជាប្រភេទងាយរងគ្រោះផងដែរ៕