មន្ត្រីជំនាញស៊ីម៉ាក់បោសសម្អាតគ្រាប់បែក ទម្លាក់ពីយន្តហោះមួយគ្រាប់ទម្ងន់ប្រមាណ២៣០គីឡូក្រាមនៅខេត្តកណ្តាល

មន្ត្រីជំនាញស៊ីម៉ាក់បោសសម្អាតគ្រាប់បែក ទម្លាក់ពីយន្តហោះមួយគ្រាប់ទម្ងន់ប្រមាណ២៣០គីឡូក្រាម នៅខេត្តកណ្តា

មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែកមួយគ្រាប់ដែលមានទម្ងន់រហូតដល់ប្រមាណ២៣០គីឡូក្រាម ស្ថិតនៅក្នុងខេត្តកណ្តាល។

ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់កម្ពុជាបានឱ្យដឹងតាមបណ្តាញសង្ គមនៅ ទី២៣ ខែឧសភា ឆ្នាំ២០២២នេះថា «នៅមិនឆ្ងាយប៉ុន្មានពីក្រុងភ្នំពេញនោះទេ គឺស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-82 មានទម្ងន់ប្រមាណ២៣០គីឡូក្រាម ចំនួនមួយគ្រាប់មក។