សមត្ថកិច្ចបង្ក្រាប ករណីឆបោក(យកគ្រឿងអលង្ការ) ឃាត់ជនសង្ស័យចំនួន ៤នាក់ស្រី ២នាក់ ប្រើរូបភាពទម្លាក់របស់ (ឥវ៉ាន់) ហើយបបួលជនរងគ្រោះ ចែកគ្រឿងអលង្ការក្លែងក្លាយ…!
ថ្ងៃចេញផ្សាយៈ April 6, 2024
ខេត្តពោធិ៍សាត់៖សមត្ថកិច្ចស្រុកក្រគរ បង្ក្រាបករណីឆបោក (យកគ្រឿងអលង្ការ) ១ករណីកាលពីថ្ងៃទី០៤ខែមេសា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តពោធិ៍ សាត់ បានធ្វើការបង្ក្រាប ករណីឆបោក(យកគ្រឿងអលង្ការ) នៅចំណុចផ្សារសាមគ្គីក្រគរ ឃាត់ជនសង្ស័យចំនួន ៤នាក់ស្រី ២នាក់ ដោយប្រើរូបភាពទម្លាក់របស់ (ឥវ៉ាន់) ហើយបបួលជនរងគ្រោះ ចែកគ្រឿងអលង្ការក្លែងក្លាយ និងបន្លំយកគ្រឿងអលង្ការពិតរបស់ជនរងគ្រោះ។
សមត្ថកិច្ចបានដកហូតវត្ថុតាង គ្រឿងលោហះធាតុមួយចំនួន,ប្រាក់ ៥ម៉ឺនរៀល និង ១០០ដុល្លារ,ទូរសព្ទដៃ ៤គ្រឿង,ម៉ូតូ ២គ្រឿង និងសម្ភារះមួយចំនួនទៀត។
ករណីនេះ សមត្ថកិច្ចជំនាញ កំពុងបង្កសំណុំរឿងចាត់ការតាមនីតិវិធី។