
បំផ្ទុះភ្នំភ្លើងនៅភាគនិរតីប្រទេសជប៉ុន បណ្តាលឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត…!!!
ថ្ងៃចេញផ្សាយៈ July 25, 2022
ក្រុមមន្ត្រីនៅភាគនិរតីប្រទេសជប៉ុន កំពុងអំពាវនាវឱ្យប្រជាជនក្នុងចម្ងាយប្រហែល 3 គីឡូម៉ែត្រពីមាត់រណ្ដៅភ្នំភ្លើង Sakurajima ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះផ្ទាំងថ្មភ្នំភ្លើងធំៗបន្ទាប់ពីការផ្ទុះដ៏ខ្លាំង។
អ្នកតាមដានអាកាសធាតុនៅក្នុងខេត្ត Kagoshima និយាយថា ភ្នំភ្លើងនេះបានផ្ទុះឡើងយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃអាទិត្យ ដោយបានបំប៉ើងផ្ទាំងថ្មធំៗក្នុងចម្ងាយរហូតដល់ 2.5 គីឡូម៉ែត្រពីមាត់ រណ្ដៅភ្នំភ្លើង។
ក្រុមអ្នកតាមដានបានបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនដល់កម្រិតខ្ពស់បំផុតដោយនិយាយថាភ្នំភ្លើងកំពុងមានសកម្មភាពខ្លាំង ហើយការជូនដំណឹងកម្រិតខ្ពស់នេះទាមទារឱ្យមានការជម្លៀសប្រជាជនចេញ៕