បង្ក្រាបទីតាំងកម្សាន្ត City of Starry Sky ឃាត់ខ្លួនមនុស្ស ៨៧នាក់ ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន…

ភ្នំពេញ : កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ City of Starry Sky នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ។

ប្រតិបត្តិការបង្ក្រាបនេះ ឃាត់ខ្លួនមនុស្ស ៨៧នាក់ មានជនជាតិចិន វៀតណាម និងកម្ពុជា នាំយកមកសាកសួរ នុងគ្រឿងញៀនប្រមាណ ៣គីឡូក្រាម។

បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ ធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាប មេខ្លោង អ្នកជូញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។