មេបញ្ជាការអាវុធហត្ថមណ្ឌលគិរីសម្រស់សម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សាធាតុញៀន..

រតនគិរី៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី ។

នៅវេលាម៉ោង១០និង១៥ នាទីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤​ នៅត្រង់ចំនុចខ្ទមចំការចន្ទី ស្ថិតនៅភូមិវ៉ើនសៃ ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ ខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ើនសៃចំនួន​ ០៩នាក់ ម៉ូតូ​ ០២គ្រឿង រថយន្ត​ ០១គ្រឿង អាវុធAKចំនួន​ ០៣ដេីម ដឹកនាំដោយលោកវរសេនីយ៍ត្រី ផុន ជ័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុគ្រឿងញៀនចំនួន ០១លើក ( ដោយវិធានញុះញុង ) ជាលទ្ធផលបានឃាត់​ខ្លួន​ជនសង្ស័យចំនួន​ ០១នាក់ និងបានចាប់យកវត្ថុតាងរួម​មាន: ម្សៅក្រាមថ្លា ចំនួន ៤ កញ្ចប់តូចទម្ងន់ ១.០៧ក្រាមថ្នាំសុទ្ធ , ហ្នឹងមេតំហ្វេតាមីនចំនួន ២គ្រាប់ក្នុងមួយកញ្ចប់ទម្ងន់ ០.២០ ក្រាមថ្នាំសុទ្ធ សរុប ៥ កញ្ចប់ , ថវិការចំនួន​ ២៤០.០០០ រៀល , ទូរស័ព្ទដៃចំនួន ១ គ្រឿង ម៉ាកVIVO , អាវុធកែច្នៃចំនួន ២ ដើម , ឧប្បករណ៍សំរាប់សេពគ្រឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្ន: ជនសង្ស័យនិងវត្ថុតាងត្រូវបានជំនាញ កងរាជអាវុធហត្ថខេត្តធ្វើការបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី ។è