#ទីស្នាក់ការកណ្តាលគេហទំព័រស្ម័គ្រជាតិ Tv online ☎️ 012 485 298 / 071 822 2257 ទីតាំងជល់មាន់ អាប៉ោង បៀរ onlineរ ឡូតូគ្រប់ទំរង់ដ៏ធំមួយកន្លែងនៅតារាងបាល់វត្តនាគវ័ន្តកំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងហូរកញ្ច្រៀវ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានដេកសំងំស្ងៀម…!
ភ្នំពេញ ÷ ទីតាំងល្បែងល្បែងសុីសងជល់មាន់ អាប៉ោង បៀរ online និងឆ្នោតឡូតូ ខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពពាក់ពពូន តាមបណ្តោយផ្លូវ១៣២កែងផ្លូវសហព័ន្ធ (តារាងបាល់វត្តនាគវ័ន្ត)ស្ថិតនៅភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនចាត់វិធានក្នុងការបង្ក្រាបដេកសំស្ងៀមហាក់ដូចគ្មានអ្វីកើតឡើង!
តាមប្រភពពីប្រជាពលរដ្ឋរស់ល្នុងភូមិ១០ បានរាយការណ៍មកថា ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់មួយនេះ នៅតែបន្តបើកលេងដែលមានក្រុមអ្នកញៀនល្បែងយ៉ាងពពាក់ពពូនយ៉ាងរំភើយ! សមត្ថកិច្ចមូលដ្ឋាន ខណ្ឌទួលគោក មិនហ៊ានចុះធ្វើការទប់ស្កាត់និងចាត់វិធានការបង្ក្រាបឡើយ!ឬមួយអាជ្ញាធរមានសមត្ថកិច្ចបានទទួលលាបសក្ការៈ ពីម្ចាស់ទីតាំងល្បែងខុសច្បាប់នេះហើយទេដឹង បាននៅសំងំស្ងៀមធ្វើមិនដឹងធ្វើមិនឮយ៉ាងដូច្នោះ?
តាមប្រសាសន៍របស់លោក លាវ ស៊ុនលី ចៅសង្កាត់ផ្សារដេប៉ូទី៣ បានប្រាប់អ្នកសារព័ត៌មាន តាមទូរស័ព្ទថា 😞 ទីតាំងខាងលើនេះ លោកក៏បានដឹងដែរកន្លែងហ្នឺងរូបគាត់ទៅច្រើនដងហើយ កំចាយចាប់យកមកផ្អាកជាមួយប៉ុស្តិ៍ នៅតែមិនរៀងចាលសោះ គាត់បានរាយការណ៍ជូនលោកអភិបាលហើយ រូបគាត់មិនបានយកលុយពួកល្បែងអស់ហ្នឹងមួយរៀលទេ មានតែទៅបង្រ្កាប អាហ្នឹងវាអាងអ្នកណាគេទេបានវាមិនខ្លាច ប៉ុន្តែឮថាកូនចៅឯកឧត្តមម្នាក់ពេលមកបើកតារាងបាល់)នេះជាសំដីបញ្ជាក់របស់លោកចៅសង្កាត់ ។
អង្គភាពយើងខ្ញុំ បានទាក់ទងទៅតាមផេករបស់អធិការនគរបាលខណ្ឌទួលគោក ដើម្បីរាយការណ៍ជូន ទីតាំងខាងលើ ដែលមានបើកល្បែងស៊ីសងជល់មាន់អនឡាញបៀអាប៉ោងនិងឡូតូ ខាងអធិការឆ្លើយតបមកវិញថា ចាំត្រួតពិនិត្យមើលនិងធ្វើការតាមដាន ។
បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។
មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង។
ហើយខណ:ពេលថ្មីៗនេះដែរលោកអភិបាលក្រុង ភ្នុំពេញ ឯកឧត្តម ឃួន ស្រេង បានមានប្រសាសន៍សង្កត់យ៉ាងធ្ងន់ៗថាគឺមិនត្រូវចាប់យកតែវត្ថុតាងទេ ត្រូវចាប់ទាំងមនុស្សផងយកមកទទួលខុសត្រូវចំពោះមុខច្បាប់។
ជុំវិញករណីនេះប្រជាពលរដ្ឋរស់នៅមូលដ្ឋានបានធ្វើការអំពាវនាវទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កំកម្លាំងជំនាញចុះបង្រ្កាប!ទីតាំងល្បែងជល់មាន់ បៀរ អាប៉ោង online និងឆ្នោតឡូតូ កំពុងដំណើរការបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃផង៕