អុញនោះសំណង់អគារមួយកន្លែងក្នុងតំបន់អភិរក្សរោងដំរីឈរយ៉ាងត្រដែតអជ្ញាធររក្សាភាពស្ងៀមស្ងាត់តែសហគមន៍និងសហព័ន្ធគេទុកដូចទីងមោង….
ខេត្តកំពង់ឆ្នាំង៖សំណង់អាគាររឹងមាំមួយកន្លែងដែលគេដឹងថាគឺជាផ្ទះត្រចៀកកាំបានផុសត្រដែតឡើងចំបរិវេណតំបន់អភិរក្សបឹងរោងដំរី ដែលស្ថិតក្រោមការការពារដល់ម៉ឺងម៉ាត់របស់សហគមន៍និងសហព័ន្ធភូមិកន្លែងភេ មានផ្ទៃដីចំនួន៥០ ហិចតាមានប្លង់ច្បាស់លាស់ស្ថិតក្នុងឃុំគោកបន្ទាយស្រុករលាផ្អៀរខេត្តកំពង់ឆ្នាំង។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក៏ដូចជាលោកប្រធានសហគមន៍ប្រធានសហព័ន្ធភូមិកន្លែងភេរួចមកក្រុមព័ត៌មានយើងបានចុះទៅដល់ទីតាំងជាក់ស្ដែងនិងបានទំនាក់ទំនងតាមរយៈទូរសព្ទទៅលោកសីហាដែលអះអាងថាជាអ្នកមើលការខុសត្រូវទីតាំងសំណង់មួយកន្លែងនោះ ទាក់ទិននឹងឯកសារលិខិតអនុញ្ញាតក្នុងការសាងសង់។ ហើយលោកសីហាបានប្រាប់ឱ្យដឹងថាទាក់ទិននឹងលិខិតអនុញ្ញាតសាងសង់អគារនោះលោកពុំទាន់ទទួលបានទេ តែលោកជម្រាបដល់អាជ្ញាធរមូលដ្ឋាននិងបានដាក់លិខិតស្នើសុំយូរហើយតែមិនទាន់បានការអនុញ្ញាតនៅឡើយ តែលោកក៍ចេះតែសាងសង់បណ្ដើរៗទៅរហូតមកដល់ពេលនេះអាគាររឹងមាំមួយកន្លែងនេះបានសាងសង់រួច៦០% ហើយ។
ចំណែកឯលោកឈុំឈឿនប្រធានសហព័ន្ធភូមិកន្លែងភេបានប្រាប់សារព័ត៌មានយើងឱ្យដឹងថាសំណង់អាគាររឹងមាំមួយកន្លែងនេះទាំងការលក់ទិញដីក៏ដូចជាការសាងសង់បានរហូតមកទល់សព្វថ្ងៃនេះគឺគាត់ពុំបានដឹងអ្វីឡើយ ដូចគ្នាទៅនឹងលោកមេឃុំគោកបន្ទាយ លីវុត្ថារ៉ា ក៏ថាពុំបានដឹងដែរ គ្រាន់តែឮថាខាងឃុំក៏ធ្លាប់បានឲ្យលោកមេប៉ុស្តិ៍ចុះទៅសួរនាំម្ដងដែរតែត្រូវបាន អ្នកចាត់ការប្រាប់ថាចាំជួបជាមួយនឹងម្ចាស់អាគារក៏ស្ងាត់ទៅ។
ចំពោះទីតាំងអគារនេះគឺធ្វើឱ្យប៉ះពាល់ដល់ តំបន់អភិរក្សបឹងរោងដំរីនេះខ្លាំងនិងប្រឈមដូចជា៖
១.ធនធានទឹក..ត្រូវគោរពគោលការមន្ទីរ តើអនុញ្ញាតឲចាក់ដីលុបអាងដែរទេ? បណ្តាលឲស្ទះទ្វាទឹក.។ល។
២.ផ្នែកជលផល និងអភិរក្សមិនគួរលុបដីបន្ថែមឲខ្ពស់ឲ្យបាត់បង់បរិមាណទឹក.។ល។.
៣.មន្ទីរសូរិយោដី.គឺច្បាប់សាងសង់ពុំទាន់មានការអនុញ្ញាត្តិត្រឹមត្រូវច្បាស់លាស់ផងធ្វើការសង់រហូតបានជាង៦០%.គ្មានការទុបស្កាត់.
ប្រភពប្រជាពលរដ្ឋក្នុងឃុំគោកបន្ទាយបានលើកឡើងថាការចាក់ដីសាងសង់អាគារត្រចៀកកាំដ៏ខ្ពស់ត្រដែតដោយសហគមន៍និងប្រធានសហព័ន្ថពុំបានដឹងពុំបានអនុញ្ញាត្តិគឺមិនមែនជារឿងចំលែកទេ.! ពិតជាម្ចាស់អាគារមានលុយមានអំណាចធំណាស់បានអាចធ្វើបាន បើចំពោះពលរដ្ឋធម្មតាតូចតាចស្លូតត្រង់កុំថាឡើយដល់ទិញដីក្នុងតំបន់អភិរក្សចាក់ខ្ពស់ធ្វើកាសាងសង់ សូម្បីតែលីចប កាំបិត ពូថៅ ចូលរកត្រីខ្យងក្តាមតិចតួចក៏ត្រូវជុំនាញមូកដ្ឋានហាមឃាត់ខ្លះរហូតដល់មានរឿងរ៉ាវជាប់ទោសទាន់ផងក៏មាន។
ចុះហេតុអីសំណង់នេះអាចសាងសង់បានរហូតដល់រាប់ជាន់កំពស់ចង់ស្មើរមេឃបានយ៉ាងដូច្នេះ ពុំឃើញមានអាជ្ញាធរឬមន្ត្រីជុំនាញណាធ្វើការទប់ស្កាត់ នេះប្រហែលជាមានមន្ត្រីពាក់ព័ន្ធមានអំណាចបើកភ្លើងខៀវអោយឬយ៉ាងណាហើយ.? ក្រោយពីអ្នកសារព័ត៍មានបានរាយការណ៍ទៅមន្ទីរជំនាញ។ បានមកដល់ថ្ងៃ៥ខែមិនា២០២៤ឃើញជុំនាញនិង
សូរិយោដីចុះហាមឃាត់ឲផ្អាក។
ពាក់ព័ន្ធករណីនេះមហាជក៏ដូចជាប្រជាពលរដ្ឋរង់ចាំមើលសមត្ថកិច្ចជំនាញមានវិធានការបែបណា ជាពិសេសឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងមានចំណាត់ការបែបណាចំពោះបុគ្គលប្រព្រឹត្តខុសនឹងច្បាប់ តែបើពលរដ្ឋស្លូតត្រង់វិញច្បាស់ជាគេចមិនផុតពីដំណាញ់ច្បាប់ឡើយ៕
អង្គភាពយើង ខ្ញុំរង់ចាំទទួលនូវការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️០១២ ៤៨ ៥២ ៩៨/០៧១ ៨២ ២២២ ៥៧..