អ៊ុយក្រែនមានទឹកមាត់លេបទៀតហើយ អង់គ្លេសនឹងបញ្ជូនកាំភ្លើងធំច្រើនគ្រឿង និងយានដ្រូនរាប់រយគ្រឿងបន្តទៀត.,..!

រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace បាននិយាយថា ចក្រភពអង់គ្លេសនឹងផ្គត់ផ្គង់កាំភ្លើងធំច្រើនគ្រឿង យានដ្រូនរាប់រយគ្រឿង និងអាវុធប្រឆាំងរថក្រោះរាប់រយគ្រឿងទៀតដល់អ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Wallace បានប្រកាសនៅក្នុងការធ្វើបច្ចុប្បន្នភាពទៅកាន់សភាថា កាំភ្លើងស្វ័យកម្មM109 155 មីលីម៉ែត្រ២០គ្រឿង និងកាំភ្លើងធំ L119 105 មីលីម៉ែត្រចំនួន 36 គ្រឿង នឹងទៅដល់ប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។