ហួសចិត្ត ព្រះសង្ឃ នី សុវណ្ណមុនីរ៉េត នៅវត្តនាគវ័ន្តកុដ(លេខ24)ល្បីថា សំបូរលុយ សំបូរភូមិគ្រឹះ ជិះសុទ្ធឡានទំនើប និង ឧទ្ធម្ភាគចក្រ រងការចោទប្រកាន់ពីជនរងគ្រោះថាក្បត់ទំនុកចិត្ត ប្រាក់១៦មុឺនដុល្លា ទិញសង្ហារឹម …..
ភ្នំពេញ៖ ជនរងគ្រោះបួនគ្រួសារ បានពឹងពាក់ក្រុមសារព័ត៌មាន ឱ្យជួយផ្សព្វផ្សាយដើម្បីរកយុត្តិធម៌ ជូនពួកគាត់ ក្នុងករណីក្បត់ទំនុកចិត្ត ក្នុងទឹកប្រាក់១៦មុឺនដុល្លា ទិញសង្ហារឹម មិនអោយលុយ រួចនិយាយមកកាន់អង្គភាពសារព័ត៌មានថា ទុកឱ្យខាងមេធាវីអ្នកដោះស្រាយទៅ ប្រហែលជាព្រះសង្ឃ អង្ញរនេះ មានខ្សែធំហើយ ។សូម្បីក្រសួងធម្មការនិងសាសនា គ្រាន់តែឮមិនហ៊ានអើពើទាល់តែសោះ ជនរងគ្រោះអំពាវនាវដល់អាជ្ញាធរ គ្រប់ជាន់ថ្នាក់ ជួយដល់ពួកគាត់ដែលរងទុក្ខលំបាកផង។
ប្រជាពលរដ្ឋរងគ្រោះបានអះអាងថា ទីតាំងដែលទិញគ្រឿងសង្ហារឹមបំពាក់ គឺនៅបុរីវិមានភ្នំពេញថ្មីផ្លូវជាតិ6A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ភូមិគ្រឹះលេខ28 និង លេខ 42 របស់ព្រះអង្គ នី សុវណ្ណមុនីរេ៉ត ដែលបានបំពាក់គ្រឿងសង្ហារឹមរួចហើយមិនមានទំនួលខុសត្រូវ លើសំភារៈ ឧបករណ៍ តុបតែងលំអរលើភូមិគ្រឹះ បែរជាគេចវេសមិនព្រមសងលុយ ដែលបានទិញគ្រឿងសង្ហារឹម ពីឈ្មោះ គីម រ៉ាដូ។
ពលរដ្ឋបានសំណូមពរឱ្យ សម្ដេចបវធិបតី ហ៊ុន ម៉ាណែត និង មន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ សូមជួយរកដំណោះស្រាយ ជូនជនរងគ្រោះផង។
មហាជនមានការងឿងឆ្ងល់ថា បួសជាព្រះសង្ឃ ប៉ុន្តែមានភូមិគ្រឹះពីរកន្លែងធំៗ ជិះសុទ្ធតែឡានសេរីទំនើប និងឧទ្ធម្ភាគចក្រ ពិតជាមិនធម្មតាមែន
ប៉ុន្តែហេតុអ្វី មកធ្វើបាបប្រជាពលរដ្ឋរងគ្រោះទៅវិញ ។
បើតាមសម្ដីជនរងគ្រោះ បានលើកឡើងដោយហួសចិត្ត និងរៀបរាប់ទាំងស្អិតទ្រូង ទាំងទឹកភ្នែក ថាព្រះអង្គ នី សុវណ្ណមុនីរ៉េត ឱ្យគាត់ដាក់គ្រឿងសង្ហារឹមនៅភូមិគ្រឹះទាំងពីរកន្លែង ប៉ុន្តែមិនទូទាត់លុយឱ្យគាត់សោះ គេចវេសពីការសង សូមថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ជួយរកយុត្តិធម៌ឱ្យគ្រួសារខ្ញុំផង។
ជនរងគ្រោះម្នាក់ទៀតបានបញ្ជាក់ថា មានរឿងមួយទៀត ពិតជាគួរឱ្យអាសូរណាស់ ដែលព្រះសង្ឃ អង្គនេះ យកលុយមើលជំងឺព្យាបាលពីជនរងគ្រោះចំនួន 950 ដុល្លារ ដែលជនរងគ្រោះវេរទៅឲ្យហើយ ប៉ុន្តែមិនបានមកមើលជំងឺទេ ដោយសារតែជនរងគ្រោះស្លាប់បាត់បង់ជីវិតមុនទៅមើលជំងឺ គួរឱ្យអាណិត ម្ដាយខំរត់ចងការលុយគេយកមកមើលជំងឺ ព្រះសង្ឃ នី សុវណ្ណមុនីរ៉េត ទទួលលុយពីអ៊ំស្រីជនរងគ្រោះ ប៉ុន្តែមិនបានមើលជំងឺ យកលុយហើយមិនឱ្យវិញទេ ធ្លាប់ឃើញតែព្រះសង្ឃធ្វើបុណ្យចែកទាន បែរជាធ្វើរឿងបែបនេះទៅវិញ គួរតែអាណិត ញាត្តិញ៉ោមដែលមានទុក្ខលំបាក ។
ជនរងគ្រោះ សូមស្នើដល់ថ្នាក់លើគ្រប់ជាន់ថ្នាក់ជួយរកយុត្តិធម៌ក្នុង ករណី រំលោភលើសេចក្ដីទុកចិត្តនេះដើម្បីរកដំណោះស្រាយ ជូនគាត់គ្មានខ្សែ ក៏គ្មានអំណាចជួយបញ្ហា ដែលព្រះសង្ឃ នីសុវណ្ណមុនីរ៉េត ដែលមាន មានលុយ ជួលមេធាវី មានអ្នកមានអំណាច នៅពីក្រោយខ្នងនោះទេ អញ្ចឹងហើយមានតែលើកម្រាមដៃ 10 សូមឱ្យសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សូមជួយរកភាពយុត្តិធម៌ឲ្យគាត់ផង៕
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើអ្នកសារព័ត៌មានយើងមិនទាន់អាចសុំការស្រាយបំភ្លឺ ពីភាគីព្រះសង្ឃ នី សុវណ្ណមុនីរ៉េត បាននៅឡើយទេ ក្រុមការងារយើងរង់ចាំការបកស្រាយពីសំណាក់ភាគីពាក់ព័ន្ធគ្រប់ពេលវេលា☎️012 48 5298 /071 82 222 57..