វិនាសសកម្មកាប់បំផ្លាញដើមឈើយ៉ាងរង្គាលជារៀងរាល់ថ្ងៃក្នុងព្រៃអនរក្សដែនជំរកសត្វបឹងពែរ…
ស្រុកជីក្រែង៖ ពិតជាគួរឲសោកស្តាយណាស់ដើមឈើរាប់រយដើមត្រូវបាបគេកាប់ផ្តួលជារៀងរាល់ថ្ងៃនៅក្នុងតំបន់ព្រៃបឹងពេរ ភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
¸
គួរឲអាសូរដល់ព្រះគ្រូវត្តប្រាសាទបឹងសរសរវៀច )ណាស់ ទោះខំការពារយ៉ាងណា.ក៏មិនឈ្នះនឹងអ្នកបំផ្លាញដែរ ពួកធ្វើតាមតែអំពើចិត្ត. រីឯអ្នកស្រលាញ់ធនធានធម្មជាតិ.ស្តាយបានត្រឹមតែសោកស្តាយ🥺😪😪🕊
ចំពោះអាជ្ញាធរដែនដីិវិញបាត់ទៅណាអស់បានជាមើលមិនឃើញ ជាពិសេសគឺស្នាក់ការបរិស្ថាន បឹង និងស្នាក់ការបរិស្ថានទូលខ្សាច់រក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងធ្វើមិនឮប្រហែលជាទទួលបានលាបសក្ការៈពីក្រុមឈ្មួញទាំងនោះហើយឬយ៉ាងណា?
បានជាប្ដូរនិងការមើលមិនឃើញមិនបង្ក្រាបយ៉ាងដូច្នេះ។
ប្រភពប្រជាពលរដ្ឋរស់នៅក្នុងឃុំខ្វាវ ឃុំពង្រលើក៏ដូចជាព្រះសង្ឃវត្តសសរវៀចស្រុកជីក្រែងខេត្តសៀមរាប បានលើកឡើងថាបើគ្មានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋានទេនោះសហគមន៍ ក៏ដូចជាមន្ត្រីបរិស្ថានដែលមានទីស្នាក់ការជាច្រើនកន្លែង ស្នាក់ការណ៍ខ្លះនៅក្បែរវត្តតំបន់នោះ។ គឺម្លេះ ក្រុមឈ្មួញមិនអាចចូលព្រៃកាប់ដើមឈើទាំងនោះបានឡើយ។ ចំពោះពលរដ្ឋស្លូតត្រង់និងព្រះសង្ឃវិញកុំថាឡើយដល់ទៅកាត់ដើមឈើរស ស្រស់សូម្បីតែចូលព្រៃរកឧុសឈើងាប់ឈើក្រាក់ពុកចាស់ៗក៏ត្រូវមន្ត្រីបរិស្ថានហាមឃាត់ឲសុំច្បាប់រឺធ្វើការបង្ក្រាបរឹបអូសយកអស់ដែរ។
ជុំវិញករណីខាងលើនេះអង្គភាពគេហទំព័រស្ម័គ្រជាតិយើងបានទំនាក់ទំនងសួរទៅលោកពៅជុំនាយផ្នែកបរិស្ថាន លោកតបយ៉ាងខ្លីថា(បាទចាំឲ្យមន្ត្រីចុះទៅមើល អរគុណ..)
យ៉ាងណាមិញហេតុការណ៍វិនាសកម្ម ព្រៃឈើនេះព្រះគ្រូចៅអធិការវត្តសសរវៀចក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តនិងនពលរដ្ឋក្នុងស្រុកជីក្រែងជាច្រើន សូមសំណូមពរដ៏ទទូចដល់លោក ស៊ិន គង់ប្រធានមន្ទីរបរិស្ថានខេត្តជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាកខេត្តសៀមរាបមេត្តាមើលកូនចៅថ្នាក់ក្រោមនិងចាត៉កម្លាំងក្រុមការងារចុះមកទប់ស្កាត់និងបង្ក្រាបផងទាន..
បើទុកបណ្ដោយតែមន្ត្រីថ្នាក់ក្រោមធ្វើតែរបៀបនេះវាសនាព្រៃឈើតំបន់អនរក្សដែនជំរកសត្វបឹងបំពែរនិងត្រូវរលាយហិនហោចវិនាសអស់ជាពុំខានក្នុងពេលដ៏ខ្លីខាងមុខ.នេះ៕
អង្គភាពយើងខ្ញុំរង់ចាំនូវការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 485 298/071 82 222 57..