☎️ 012 485 298 / 071 822 2257 បច្ចុប្បន្នគេសង្កេតឃើញសកម្មភាពដឹកអុសឈើព្រៃតាមរយៈរថយន្តយក្សខ្នាតធំជាច្រើនគ្រឿងនៅក្នុងទឹកដីស្រុកសណ្ដាន់ខេត្តកំពង់ធំដោយរលូនជំនាញពាក់ព័ន្ធរក្សាការស្ងប់ស្ងាត់….! ចេញផ្សាយថ្ងៃទី១៩/០៧/២០២២​

#ទីស្នាក់ការផ្សាយគេហទំព័រស្ម័គ្រជាតិ
☎️ 012 485 298 / 071 822 2257
បច្ចុប្បន្នគេសង្កេតឃើញសកម្មភាពដឹកអុសឈើព្រៃតាមរយៈរថយន្តយក្សខ្នាតធំជាច្រើនគ្រឿងនៅក្នុងទឹកដីស្រុកសណ្ដាន់ខេត្តកំពង់ធំដោយរលូនជំនាញពាក់ព័ន្ធរក្សាការស្ងប់ស្ងាត់….!
ចេញផ្សាយថ្ងៃទី១៩/០៧/២០២២​

រដ្ឋបាលព្រៃឈើសង្កាត់និងផ្នែកស្នាក់ការនៅឃុំទំរីង ស្រុកសន្តាន់ ខេត្តកំពង់ធំ កំពុងបើកភ្លើងខៀវឲ្យថៅកែអុសខ្នាតយក្ស(យាយរីហៅចែរី)និងលោក(រ៉េត)និងនៅមានមេឈ្មួញដទៃទៀតដឹកជញ្ជូនអុសឈេីស្រស់ពីភ្នំ គេហៅ(ភ្នំជី)តំបន់ព្រៃឡង់និងចំណុចព្រំប្រទល់ព្រៃសហគមន៍ជាំស្មាច់ដែលស្ថិតនៅក្នុងភូមិទំអ ឃុំទំរីង ស្រុកសណ្ដាន់ខេត្តកំពង់ធំឆ្ពោះទៅខេត្តផ្សេងៗនិងទៅទីក្រុងភ្នំពេញយ៉ាងរលូន ។

តាមប្រភពីកម្មករលើកអុសនៅនឹងកន្លែងប្រាប់ថាពួកគាត់ស៊ីឈ្នួលលើកអុសឲគេ គាត់អត់ដឹងម្ចាស់ទេដឹងតែឈ្មោះរ៉េតខលឱ្យពួកគាត់មកលើកដាក់រថយន្តតែប៉ុណ្ណោះលេខទូរសព្ទគាត់មិនហ៊ានប្រាប់ឡើយ ចំំណែកប្រជាពលរដ្ឋរស់នៅតាមដងផ្លូវទៅភ្នំ(ជី)បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងថាឡានបុកស័រនិងគោយន្តកន្ត្រៃដឹកជញ្ជូនចេញពីក្នុងព្រៃ(ភ្នំជី)និងព្រៃសហគមន៍ជាំស្មាច់មួយថ្ងៃៗ១០គ្រឿងទៅ២០គ្រឿងគោយន្តកន្ត្រៃរាប់សិបគ្រឿងដឹកជញ្ជូនយកមកដាក់រថយន្តកុងតឺន័វ៉េអងធំៗមាន ០៤គ្រឿង០៥គ្រឿងជារៀងរាល់ថ្ងៃពេលពួកគេដាក់អុសពេញហៀរលើសទំងន់ ចេញពីកន្លែងទីតាំងលើកអុសជាប់របងវត្ត ភូមិពោធិរោង ឃុំសុចិត្ត ស្រុកសណ្តាន់ ខេត្តកំពង់ធំខ្លះទៀតចេញពីចំណុចភូមិទំអឃុំទំរីងស្រុកសណ្ដាន់ខេត្តកំពង់ធំជាប់នឹងស្នាក់ការ (តំបន់ស្ដារព្រៃឈើឡើងវិញស្ថិតក្នុងភូមិទំអឃុំទំរីងស្រុកសណ្ដាន់ខេត្តកំពង់ធំ)ហើយពួកគេដឹកជញ្ជួនចេញតែពេលយប់ៗពេលរៀបភ្លឺដល់គោលតែម្ដង ។អង្គភាពយើងខ្ញុំបានចុះដល់ទីកន្លែងនិងទីស្នាក់ការ(តំបន់ស្ដាព្រៃឈើឡើងវិញ)ជួបមន្ត្រីស្នាក់ការសួរនាំគាត់ពីករណីរថយន្តដឹកអុសឈើព្រៃនេះ មន្ត្រីរូបនោះគាត់ឆ្លើយថាគាត់អត់ដឹងទេឲ្យទៅសួរមេរបស់គាត់លេខទូរសព្ទគាត់មិនអាចប្រាប់បានដែរបើចង់សួរឱ្យទៅសួរនៅស្នាក់ការទំរីង តែគាត់បានបង្ហើបប្រាប់ថាឈ្មួញអុសឈើព្រៃនេះឈ្មោះរ៉េត។

ប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថារាល់យប់ឡានដឹកអុសតូចធំយ៉ាងគគ្រឹកកក្រេងហាក់ដូចមិនខ្លាចខូចផ្លូវព្រោះផ្លូវដែលនៅម្តុំស្រុកនេះខូចដោយសាឡានដឹកអុសធំៗនោះ ហើយប៉ះសំឡេងឮពេញភូមិសម្រានមិនលក់សោះ ពួកគាត់បានបន្តទៀតថាចាប់ពីម៉ោង១២.ដល់២:៣០ នាទីគាត់មិនដែលដេកលក់ឡើយព្រោះឡានដឹកអុសជាច្រើនគ្រឿង ចេញដង្ហែបន្តកន្ទុយគ្នាពេលយប់ ។

មូលហេតុដូចនេះ ពលរដ្នបានសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ ចាត់កូនចៅក្រោមឱវាទចុះមកពិនិត្យនៅចំណុចដែលបានរៀបរាប់ខាងលើនិងសុំសំណូមពរឲ្យជួយមើលថៅកែអុសខ្នាតយក្សឈ្មោះ លោក រ៉េត នេះផងទាន!ជាពិសេសសូមសំនូមពថ្នាក់ជាតិក្រឡេកមកមើលថៅកែអុសខ្នាតយក្សនៅចំណុចទាំងនោះផងគឺដឹកជញ្ជូនចេញពីព្រៃឡង់នៅចំណុច(ភ្នំជី)និងចំណុចភូមិទំអឃុំទំរីងជាប់ព្រំប្រទល់ព្រៃសហគមន៍ជាំស្មាច់បើអស់លោកមិនមានការទប់ស្កាត់ឬបង្ក្រាបទេព្រៃឈើត្រូវរលាយអស់ហើយ។ សូមលោកមេត្តាចាត់កូនចៅក្រោមឱវាទចុះមកមើលតាមការគួរផងទៅទាន ។