ក្រុមឧក្រិដ្ឋជនបំផ្លាញព្រៃឈើខេត្តមណ្ឌលគីរីកក្រើកឡើងវិញហើយ បានតែមួយចម្អិនកំពឹស នូវស្នាដៃរបស់ជំនាញ…!វគ្គ៣
#ទីស្នាក់ការកណ្តាលគេហទំព័រស្ម័គ្រជាតិ
☎️012 485 298 / 071 822 2257
ខេ ត្តមណ្ឌលគិរី៖មេឈ្មួញឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ កំពុងបំផ្លិចបំផ្លាញព្រៃឈើរ ក្នុងតំបន់ដែនអភិរក្សភ្នំព្រិច ចំណុចភូមិម្ពៅ ដឹកជញ្ជូន យកទៅលក់ប្រទេសវៀតណាម ដោយឃុបឃិតជាមួយអាជ្ញាធរ និងសមត្តកិច្ច ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគីរី បានបញ្ជាក់ថា នៅពេលថ្មីៗនេះ មេឈ្មួញចាស់វស្សាពីររូបនេះ គៀងគរបក្សពួករបស់ខ្លួន ឲ្យចូលកាប់បំផ្លិចបំផ្លាញព្រៃឈើខុសច្បាប់ ចំណុចភ្នំព្រិច ក្នុងភូមិម្ពៅ ស្រុកកោះញ៉ែក និងស្រុកពេជ្រាដា ផ្ដួលរំលំ អារ ពុះជៀរ ឈើមុខកាត់ធំៗ ក្នុងជម្រកដែនអភិរក្សសត្វព្រៃ សមត្ថកិច្ចអាវុធហត្ថខេត្ត និងសមត្ថកិច្ចមន្ត្រីអាជ្ញាធរពាក់ព័ន្ធ មិនមានចាត់វិធានការបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋ បានរិះគន់ចំៗ ទៅលើសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី ជាអ្នកនៅពីក្រោយខ្នង មេឈ្មួញឈើឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ ទើបដឹកជញ្ជូនបទល្មេីសព្រៃឈើ តាមប្រភេទរថយន្តប៉ែនធំៗ និងរថយន្តធុនដ្រា .ចេញពីស្រុកកោះញ៉ែកនិងស្រុកពេជ្រាដា ឆ្លងដែនទៅ លក់ស្រុក យួន តាមច្រកទ្វារអន្តរជាតិដាក់ដាំ យ៉ាងពេញបន្ទុក មួយរយៈចុងក្រោយ ឈ្មួញឈើពីរូបនេះ មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មន្ត្រី រដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាននិងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុង ខេត្ត មណ្ឌលគិរី ទើបមិនហ៊ានបង្រ្កាបហើយធ្វើអ្វីៗ តាមអំពេីចិត្តរបស់ក្រុមឈ្មួញទាំងនោះ។
ហេតុនេះ លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ដាក់ ដាំ ជាអ្នកមានសិទ្ធិអំណាច ខ្លាំងជាងគេក្នុងការ បើកដៃ ឲ្យឈ្មួញឈ្មោះ រិទ្ធ និងឈ្មួញឈ្មោះ ភារម្យ ព្រមទាំងឈ្មួញ ដទៃទៀត ដឹកជញ្ជូន ឈើ ប្រណីតខុសច្បាប់ ទៅ លក់ស្រុក យួន ទាំងយប់ទាំងថ្ងៃ ដោយឡែកប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគីរី និងប្រធានបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបើកភ្លើងខៀវ ទើបបុគ្គលពីនាក់នេះដំណើរការរកស៊ីជំនួញឈើទៅបានយ៉ាងរលូន ។
ប្រភពស្និទ្ធនឹង មេឈ្មួញឈើឱ្យដឹងថា ឈ្មោះ រិទ្ធិ និងឈ្មួញឈ្មោះ ភារម្យ ហ៊ាន ធ្វើ អ្វីៗ តាមទំនេីងចិត្ត គឺ ដោយសា រអាង មាន លោក ឡោ សុខា ស្នងការ ដ្ឋាននគរបាល ខេត្ត មណ្ឌលគិរី ជា ខ្នងបង្អែក ដ៏ រឹងមាំ ក្នុងខណៈពេលដែលលោក ហែម បូណា រ៉ែល មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្តមណ្ឌលគិរី រក្សា ភាព ស្ងៀមស្ងាត់ ។
បញ្ហានេះ លោក ថង សា វុន អភិបាលខេត្តមណ្ឌលគីរី និងលោក ឡោ សុខា ស្នងការ ដ្ឋាននគរបាល ខេត្ត មណ្ឌលគិរី គូរពិនិត្យឡើងវិញខ្លះផង ភាពមិនប្រក្រតីរបស់លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ច្រក ទ្វារអន្តរជាតិដាក់ ដាំ ជាអ្នកបើក បា រ៉ា ស់ ឲ្យមេឈ្មួញឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យ ដឹក ជញ្ជូន ឈើ ទៅ ស្រុកយួន យ៉ាងគំហុក មិនចាត់វិវិធានកាបង្ក្រាបឡើយ។
ដូច្នេះហើយ ប្រជាពលរដ្ឋ រស់នៅចំណុចភ្នំព្រិច ភូមិម្ពៅ ស្រុកកោះញ៉ែក អំពាវនាវដល់ នាយឧត្តមសេនីយ៍ សៅ សុខា មេមេបញ្ជាកាកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈកម្មការ ថ្នាក់ជាតិដើម្បី ទប់ស្កាត់ និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ ដាក់ការស៊ើបអង្កេតស្រាវជ្រាវឲ្យបានស៊ីជម្រៅ ចំពោះក្រុម ឈ្មួញ ដឹក ជញ្ជូន ឈើ ទៅលក់នៅ ស្រុក យួន តាម ច្រក ទ្វារអន្តរជាតិដាក់ ដាំ ជាបន្ទាន់ .! ជៀសវាងព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ត្រូវវិនាសហិនហោចអស់ក្រោមស្នាដៃ មេឈ្មួញពីនាក់ ១ឈ្មោះ រិទ្ធ ២ឈ្មោះ ភារម្យ ជាក់ជាពុំខាន់៕ នៅមាន(ត)