មេធាវីដែលជាជនដៃដល់បាញ់សម្លាប់ សង្សារបានស្លាប់ដែរហើយ…

 

មេធាវីដែលជាជនដៃដល់បាញ់សម្លាប់ សង្សារលក់អនឡាញ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានទទួលមរណភាពហើយ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅវេលាម៉ោង០៥:៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសលវិច័យ នឹងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

ករណីឃាតកម្មនេះ កើតនៅវេលាម៉ោងជាង៨យប់ ថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ ២០២៤ ស្ថិតនៅផ្លូវលេខ ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ខាងប្រុសឈ្មោះ ទូច វឌ្ឍនៈ អាយុ ៣២ឆ្នាំ ជាមេធាវី និងខាងស្រី ឯម សូវីដេត អាយុ ២៦ឆ្នាំ អ្នកលក់ឥវ៉ាន់តាមអនឡាញ។

បើតាមរូបភាពពីកាម៉ារ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបានបង្ហាញថា ភាគីខាងស្រីបានចុះពីលើរថយន្តរបស់ខ្លួន រួចដើរសំដៅទៅរកខាងប្រុស ដែលនៅខាងក្រោយ ហើយក៏ឃើញខាងប្រុសចុះពីលើរថយន្តដើរមករកខាងស្រី រួចបានបាញ់ទៅលើក្បាលខាងស្រី រួចបាញ់ថែម៣ ទៅ ៤គ្រាប់ទៀត។ បន្ទាប់មកខាងប្រុសបានបាញ់សៀតផ្កាខ្លួនឯងមួយគ្រាប់។ ខាងប្រុសបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ (ត្រូវជាសង្សានឹងគ្នា) បានទៅទទួលម្តាយជនរងគ្រោះជាមួយគ្នាដោយជនសង្ស័យបើករថយន្តតាមក្រោយ (រថយន្តពីរផ្សេងគ្នា) ។ លុះវេលាម៉ោងប្រហែល ២០:៤០នាទី ជនរងគ្រោះបើករថយន្តបម្រុងចូលផ្ទះ ប៉ុន្តែជនសង្ស័យបានបើករថយន្តមកពាំង ពេលនោះឈ្មោះ អែម សុវីដែត ចុះពីលើរថយន្តក៏ត្រូវបានឈ្មោះ ទូច វឌ្ឍនៈ បាញ់ចំនួន ០៤គ្រាប់ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែង បន្ទាប់មកជនសង្ស័យបានបាញ់ខ្លួនឯងចំនួន ០១គ្រាប់ រងរបួសធ្ងន់ ។ ជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានទំនាក់ទំនងមិនចុះសម្រុងនឹងគ្នា ។ សពប្រគល់ជូន ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ខេត្តសៀមរាប