រដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថា អ៊ុយក្រែនទទួលបានប្រព័ន្ធបាញ់រ៉ុក្កែត M270ថ្មីៗនេះ..

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បាននិយាយកាលពីថ្ងៃសុក្រថាប្រទេសអ៊ុយក្រែន បានទទួលប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះM270 ពីដៃគូ របស់ខ្លួនហើយដើម្បីវ៉ៃបណ្ដេញទ័ពរុស្ស៊ីអោយដកថយវិញ។

កាលពីខែឧសភា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនបានចាប់អារម្មណ៍ក្នុងការទទួលបានសភាវុធប្រព័ន្ធបាញ់រ៉ុក្កែត M270 MLRS ពីក្រុមប្រទេសទាំងប្រាំពីរ (G7) ហើយកាលពីខែមុន ប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលយោធាអ៊ុយក្រែនបានរាយការណ៍ថា អង់គ្លេស និង ប្រទេសន័រវេស បានព្រមព្រៀងផ្ទេរប្រព័ន្ធបាញ់រ៉ុក្ហកែត M270 MLRS មកឲ្យអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។