អភិបាលរាជធានីភ្នុំពេញអញ្ជើងជាអធិបតីក្នុងពិធីភ្ជាប់ស្ពានអាកាសព្រះមុន្នីវង្សថ្មី… ុ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់ស្ពានអាកាសព្រះមុនីវង្សថ្មី ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)។

ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសព្រះមុនីវង្សថ្មី (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ ៨០% ហើយតាមផែនការគ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥។
æ