ដីគម្របព្រៃឈើនៅចំណុចភូមិ កាចាន់រុន ឃុំប្រាសាទស្រុកវ៉ារិន្ទ កំពុងរងការបំផ្លាញយ៉ាងរង្គាលពីសំណាក់ថៅកែគ្រឿងចក្រឈ្មោះរ៉ាត់និងលោកចៅហ្វាយស្រុក ….!

ខេត្តសៀមរាប៖ ក្រោយពីទទួលព័ត៌មានពីពលរដ្ឋនៅតំបន់នោះថាមានគ្រឿងចក្រចូលមកវ៉ៃព្រៃឈូសឆាយកាយដីដឺកធ្វើអាជីកម្មនៅក្នុងភូមិកាចាន់រុន មកក្រុមការងារអ្នកសារព័តមានយើងក៍បានចុះទៅដល់ទីតាំងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១០.២៧នាទី ដោយឃើញសម្មភាពជាក់ស្តែងដូចប្រជាពលរដ្ឋបានរាយការណ៍មកមែន នៅខណៈនោះដែរយើងខ្ញុំក៏បានទូរសព្ទគោរពរាយការណ៍ជូនទៅលោកធិន វិធូ ជាចៅហ្វាយស្រុកវ៉ារិន្ទពីសកម្មភាពនោះ។

 

 

 

លោកចៅហ្វាយស្រុកវ៉ារិន្ទបានប្រាប់ថាគ្រឿងចក្រគេមានច្បាប់ស្រុកអនុញ្ញាតច្បាប់ឱ្យបកដីស្រែយកមកចាក់តាមផ្ទះអ្នកស្រុក ទោះជាអ្នកសារព័ត៌មានខំព្យាយាមរាយការណ៍ប្រាប់និងផ្ញើរឯកសាររូបភាពនៅស្ថានភាពព្រៃឈើ ដែលគ្រឿងចក្រវៃឈូសឆាយជីកកាយអាចន៍ដីដល់មាត់អូរនោះយ៉ាងណាក៏ដោយ ក៏លោកធិន វិធូអភិបាលស្រុករូបនេះ នៅតែមានប្រសាសន៍បែបនេះដដែលៗ  ពោលគឺលោកនៅតែអះអាងថាជាដីស្រែ លុះចុងក្រោយទើបលោកប្រាប់ថាចាំឱ្យមន្ត្រីរបស់លោកចុះទៅពិនិត្យមើល។

ចាំអស់ជាច្រើនម៉ោងទើបក្រុមអ្នកសារព័ត៌មាន បានគោរពរាយការណ៍ទៅកាន់លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោកបានចាត់មន្ត្រីនាយផ្នែករដ្ឋបាលព្រៃឈើឈ្មោះលោក រិទ្ធិ ឲ្យចុះទៅ ប៉ុន្តែក្រោយមកត្រូវបានលោក រិទ្ធិ ជានាយផ្នែករដ្ឋបាលព្រៃឈើបានទូរសព្ទមកកាន់ក្រុមអ្នកសារព័ត៌មានវិញថាលោកពុំបានចុះទៅទេពីព្រោះលោកចៅហ្វាយស្រុកបានប្រាប់លោកថាគ្រឿងចក្រនៅកន្លែងនោះគឺជីកដីតែបួនដប់ឡានចេញពីស្រែយកទៅចាក់នៅផ្ទះបងប្អូនអ្នកស្រុកតែប៉ុណ្ណោះមិនមែនវ៉ៃព្រៃដូចគេថានោះទេ សម្ដីរបស់លោកចៅហ្វាយស្រុកធ្វើឱ្យលោក នាយផ្នែករូបនោះ មានជំនឿជឿជាក់ទៅលើប្រសាសន៍របស់លោកចៅហ្វាយស្រុកទាំងស្រុង ពោលគឺជឿជាក់ 100% តែម្ដងទោះជាបងប្អូនអ្នកសារព័ត៌មានបានផ្ញើឯកសារនិងរូបភាពទាំងស្រុងឲ្យទៅលោកមើលទិដ្ឋភាពវ៉ៃព្រៃនោះយ៉ាងណាក៏ដោយ ក៏លោកនាយផ្នែករូបនោះមើលពុំឃើញថាជាដីព្រៃដែរ គឺឃើញតែវាលស្រែដូចលោកចៅហ្វាយស្រុកវ៉ារិន្ទប្រាប់អញ្ចឹងដែរ។

ក្រោយពេលពុំឃើញមានចំណាត់ការរបស់មន្ត្រីរដ្ឋបាលព្រៃឈើដែលជាមន្ត្រីជំនាញនោះក្រុមអ្នកសារព័ត៌មានក៏បានធ្វើសេចក្តីរាយការណ៍គោរពជូនទៅឯកឧត្តមប្រធានព្រះរាជអាជ្ញាខេត្តសៀមរាប លោក មាសចាន់ពិសិដ្ឋ លោកក៏បានសួរនាំទៅកាន់មន្ត្រីបរិស្ថានខេត្តក៏ប៉ុន្តែខាងមន្ត្រីបរិស្ថានបានប្រាប់មកក្រុមអ្នកសារព័ត៌មានវិញថាប្រហែលមិនជាប់ដែនគ្រប់គ្រងរបស់លោកឡើយ។

ចំណែកលោកកី គឹមហាក់ ជំទប់ទី 1 ឃុំប្រាសាទចុះមកដល់ទីតាំងបានមានប្រសាសន៍ថា ពិតជាដីគម្របព្រៃមែន តែអ្នកស្រុករបស់គាត់គឺធ្វើស្រែតែបែបហ្នឹង..ឯង.ចប់.សព្វ គ្រប់ .។

ប្រជាពលរដ្ឋក្នុងភូមិកាចាន់រុន បានប្រតិកម្មចំៗទៅលើក្រុមថៅកែអ្នកវ៉ៃព្រៃជីកដីនិងដឹកយកអាចម៍ដីទៅលក់ដោយបើកឡានដឹកដីក្នុងល្បឿនលឿនៗ ធូលីដីហុយចូលក្នុងលំនៅឋានរបស់ពួកគាត់នៅទីនោះធ្វើឱ្យប៉ះពាល់ដល់សុខភាពបងប្អូនអ្នកភូមិទាំងក្មេងទាំងចាស់យ៉ាងធ្ងន់ធ្ងរជាពិសេសគឺកុមារតូចៗបណ្តាកឲប៉ះពាល់ដល់ជំងឺផ្លូវដង្ហើម។ ហើយម្យ៉ាងទៀតពួកគាត់បារម្ភខ្លាចតែមានបញ្ហាគ្រោះថ្នាក់ចររាចរណ៍ទៅដល់អាយុជីវិតរបស់កូនៗក្មួយៗដែលជាសិស្សធ្វើដំណើរទៅសាលារៀន នៅតំបន់នោះ ព្រោះសុទ្ធតែគោយន្តច្នៃបើកបន្តគ្នាលឿនៗតៃកុងភាគច្រើនគឺពុំបានចូលសាលាបើកបរទេ។
ពលរដ្ឋម្នាក់បានត្អូញត្អែរទៀតថាតើឱ្យពួកគាត់ទៅរំពឹងអ្នកណាបើលោកមេឃុំនិងចៅហ្វាយស្រុកត្រូវរូវគ្នាជាមួយនឹងមេឈ្មួញថៅកែគ្រឿងចក្របែបនេះទៅហើយ បើនិយាយរឿងផ្លូវខូច ថាខូចទៅចាំចាក់ដីសងវិញ។

ពលរដ្ឋក្នុងស្រុកវ៉ារិន្ទ សូមសំណូមពរទៅដល់ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាបសូមឯកឧត្តមពិនិត្យមើលសកម្មភាពរបស់លោកចៅហ្វាយស្រុកវ៉ារិន្ទ ធិន វិធូ នេះផងទាន..! បើពុំនោះទេព្រៃឈើនៅក្នុងស្រុកវ៉ារិន្ទនិងត្រូវរលាយហិនហោចអស់ជាក់ជាពុំខាន ព្រោះតែចៅហ្វាយស្រុករូបនេះមិនអើពើអភិរក្សថែរក្សាការពារនៅធនធានធម្មជាតិព្រៃឈើទាំងនោះឡើយ៕

អង្គភាពយើងខ្ញុំរងចាំកាបកស្រាយបំភ្លឺពីគ្រប់ភាគគីពាក់ព័ន្ធនិងផ្សាយឡើងវិញបើមានចំណុចមិនប្រក្រតីណាមួយរាល់ម៉ោងធ្វើការ☎️012 48 52 98/071 82 222 57