ប្រភពច្បាស់ការពីខេត្តមណ្ឌលគិរីក្រុមឈ្មួញកំពុងសម្រុកដឹកឈើប្រណិតចេញទៅលក់នៅវៀតណាម….វគ្គ២

ខេត្ត​មណ្ឌលគិរី​៖ មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ឃ្លាំ មើល បទល្មើស ព្រៃឈើ នឹង​ពលរដ្ឋ​ដែលស្រឡាញ់​ធនធានធម្មជាតិ​ព្រៃឈើ ក្នុង​ខេត្ត​មណ្ឌលគិរី បាន​សម្ដែង​នៅ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់ហិនហោច​ធនធានធម្មជាតិ​ឈើព្រៃ។ ខណ:ពេលបច្ចុប្បន្ននេះក្រុម​ឈ្មួញ​បានគៀងគអ្នកស្រុកអ្នកភូមិឲ្យចូល ព្រៃ​ទៅ​កាប់​ផ្តួល​បំផ្លាញ​ដដើមឈើធំៗផ្តួលនៅតំបន់​ព្រៃភ្នំ ក្នុង​តំបន់​ដែន​ជំរក​សត្វព្រៃ រួច អារ​ពុះ​ជ្រៀក​ឈើ មាន​ទាំង​ឈើ​ក្រហម និង​ឈើ​ឃ្លុំ​ដែល​មាន​មុខកាត់​ធំៗ រួច​ធ្វើ​សកម្មភាព​ដឹក​ចេញ​តាម​រថយន្ត ឆ្លងកាត់​តាម​ច្រកទ្វា​ដាក់​ដាំ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យយ៉ាងអាណាធិបតេយ្យ គក្រឹកគក្រេងឡើង​វិញហើយគ្មានមន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាធ្វើកា​ររទប់ស្កាត់បង្ក្រាបឡើយ ឬ​ក៏មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំង​នោះ​បាន​ទទួល​សំណែន​សែនព្រេន​ពីរ​ក្រុម​ឈ្មួញ​អស់ហើយ​។​

​ប្រភពបែកធ្លាយពីអ្នកស្និតក្រុមឈ្មួញ បានឱ្យដឹងថា មាន​បុគ្គល​ពីរ​នាក់​(១.​ឈ្មោះ រិទ្ធ និង ២.​ឈ្មោះ ភារម្យ) និង​បក្ខពួក​ជាច្រើន​នាក់​ទៀត​កំពុង​តែ​ព្ព្យាយាមរត់ការជាថ្នូដឹកឈើដូរលុយ ជាមួយនឹង​កម្លាំង​ជំនាញ​ពាក់ព័ន្ធចេញពី ស្រុកពេជ្រចិន្តាតាម​រថយន្ត ធុន​ដ្រា និង ចេញពី​ស្រុក​កោះ​ញ៉ែ​ក តាម​រថយន្ត​បែន​ធំៗ តាម​ច្រកទ្វា​ដាក់​ដាំ​ឆ្លងដែន​ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ការដឹកជញ្ជូន​ឈើ​ចេញ​ននោះមានជារៀងរាល់យប់ ។ក៏ប៉ុន្តែខ្នាតធំមិនទាន់បានដំណើរការដឹកចេញទេព្រោះមានមន្ត្រីជំនាញម្នាក់មិនយល់ព្រមដោយមិនទទួលសំណូក។​

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ពេជ្រ​ចិន្តា​និង​ស្រុក​កោះ​ញែក បន្ត​លើកឡើង​ថា ដោយសារ​តែ​ភាព​ធូររលុង នឹង មាន​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ គឺ​ចូលរួម​បើក​ដៃ​ដើម្បី​ទទួលបាន​លាភសក្ការៈ​ផ្ទាល់ខ្លួននៅមន្ត្រីមួយចំនួន កន្លងមក​ធ្វើអោយ​ក្រុម​ឈ្មួញ​ដុះ​ស្លែ​ទាំងនេះ​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ ក្នុងនោះ​ក៏​មាន​មន្ត្រី​បរិស្ថាន បើ​កដៃ​អោយមាន​ការកាប់បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ភ្នំ​និង​ដែន​ជម្រក​សត្វព្រៃ​ក្នុង​ស្រុក​ពេជ្រ​ចិន្តា​និង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។​

​ជាក់ស្ដែង​បើ​គិត​ត្រឹម​យប់​ថ្ងៃទី​១១/១២ ខែកក្កដា ឆ្នាំ​២០២២ ដោយ​ឈ្មោះ( រិទ្ធ និង ឈ្មោះ ភារម្យ) ខិតខំ​ប្រឹងប្រែង​រត់កា​រ​អស់​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ​នោះ ទើប​អាជីវកម្ម​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើរ​បស់​ពួកគេ អាច​ដឹក​ឆ្លងដែន​ឆបាន​ដោយ​រលូន​។​

បើ​តាម​ប្រភពស្និតនឹងក្រុមឈ្មួញបានអោយដឹង​ទៀត​ថា ក្រុម​ឈ្មួញ​កំពុង​ត្រៀម​រថយន្ត​ប្រមាណ​ជាង​១០ ទៅ២០​គ្រឿង​ដើម្បី​សម្រុក​ដឹកឈើ ប្រភេទ​ផ្ចឹក ស្រឡៅ សុ​ក្រំ និង​កកោះ កំពុង​ត្រូវប៉ាន់ នេះឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​ដាក់​ដាំ​ឲ្យអស់ក្នុងរយៈពេលមួយខែនូវឈើដែលគេកាប់ប្រមោលផ្តុំបាន។​

​ក្នុងករណី​នេះ​បើសិនជា​មិន​មានកា​បើកភ្លើង​ខៀវ​ពី​សំណាក់​អាជ្ញាធរ ជា​ពិសេស​មន្ត្រី​ច្រកទ្វា​ដាក់​ដាំ​ទេនោះ ពិត​ណាស់​ក្រុម​ឈ្មួញ​មិនអាច​ដឹកជញ្ជូន​បទល្មើស​ឆ្លងដែន​ទៅវៀតណាម​បាន​ដូច​ពេលបច្ចុប្បន្ន​នេះ​ទេ​។​

​ប្រជា​ពលរដ្ធ រស់នៅ​ស្រុក​ពេជ្រ​ចិន្តា​និង​ស្រុក​កោះ​ញែក បានសុំ​ណូមពរ លោក ហេ​ម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី និង​លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី លោកប្រធានមន្ទីរកសិកម្មមណ្ឌលគីរីមិន គូរ ណាបណ្តែតបណ្ដោយ ឲ្យ ឈ្មួញ ទាំងនោះ ដឹក ជញ្ជួន ឈើ​ឆ្លងដែន​ទៅ លក់នៅ​ប្រទេស​វៀតណាម​ដោយ សេរី គ្មាន ការទប់ស្កាត់ ពី សំណាក់ មេព្រៃ ក៏​ដូច​ជា​មន្ត្រី​បរិស្ថាន​នឹង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​នោះ​ទេ ។

​ពិតណាស់ជា​សេចក្តី​រាយ​ការណ៌មួយ​ជូន​ទៅ​ដល់ថ្នាក់ក្រសួង​បរិស្ថាន​ដែល​ដឹកនាំ​ដោយ​ ឯកឧត្តម សាយ សំ​អាល ឯកឧត្តម វេង សុខុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម និង ឯឧត្តម សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃគួរណាស់ដាក់វិធានការឲ្យបានតឹងតែងដល់មន្ត្រីថ្នាក់ក្រោមឲរក្សា​ការពារ សម្បត្តិ​ធនធានធម្មជាតិព្រៃភ្នំ ឱ្យ​នៅ​គង់វង្ស ផង ។​​ការចុះផ្សាយ​ខខាងលើនេះជាព័ត៌មានពិតដល់​ឯកឧត្តម យ៉ាង​មុតមាំ​ថា ឯកឧត្តម​និង​ចាត់​កម្លាំង​ចុះ​មក​បើក​ការស៊ើបអង្កេត​នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុមឈ្មួញ​ទាំងនេះ​ផង​ទាន​៕អ ង្គភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយបំភ្លឺពីភាគីដែលពាក់ព័ន្ធក្នុងរឿងនេះរាល់ម៉ោងធ្វើការ…..!