បើកបររថយន្តក្នុងល្បឿនលឿនជ្រុលបុករះមនុស្សប្រុសស្រី ស្លាប់០៤នាក់ ០៣នាក់រងរបួសធ្ងន់ស្រាលនៅខណ្ឌឫស្សីកែវ..!

ភ្នំពេញ៖នៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះនៅវេលាម៉ោង ០៧យប់មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដ៏រន្ធត់ ដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរក្នុងល្បឿនយ៉ាងលឿន ចុះពីស្ពាន បាឡេ ទិសដៅ ពីកើតទៅលិច បានបុករះម៉ូតូ ជាច្រើនគ្រឿង និង រថយន្តចំនួន ២គ្រឿង មានរថយន្ត Lexus Nx200t និង រថយន្ត តូយ៉ូតា Vitz ពណ៌ស ពាក់ស្លាកលែខ ភ្នំពេញ 2BB-4208 បណ្ដាលឲ្យមនុស្សប្រុសស្រី ៤នាក់ បានស្លា-ប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុនិង រងរបួសធ្ងន់ស្រាល ៣នាក់។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនៅ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ព័ត៌មានបឋម