មួយរយៈពេលកន្លងមកក៏ដូចពេលបច្ចុប្បន្នថ្មីៗនេះក្រុមឈ្មួញធំៗ នៅតែធ្វើសកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិ..!!!
ខេត្តមណ្ឌលគិរី៖ មួយរយៈពេលកន្លងមកក៏ដូចពេលបច្ចុប្បន្នថ្មីៗនេះក្រុមឈ្មួញធំៗ នៅតែធ្វើសកម្មភាព បំផ្លិចបំផ្លាញធនធានធម្មជាតិ កែនប្រជាពលរដ្ឋឲ្យចូល ព្រៃទៅកាប់បំផ្លាញដើមឈើធំៗក្នុងតំបន់ព្រៃភ្នំ តំបន់ដែនជំរកសត្វព្រៃ កាប់ អារ ជ្រៀកឈើ មានប្រភេទឈើក្រហម ទៅជាឈើឃ្លុំមានមុខកាត់ធំៗ រួចធ្វើសកម្មភាពដឹកចេញតាមរថយន្ត ឆ្លងកាត់តាមច្រកទ្វាដាក់ដាំ ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូន មិនដែលឃើញមានអស់លោក មន្ត្រីជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានធ្វើការបង្ក្រាបបានម្តងណាឡើយ។ គឺជុំនាញសង្ងំទទួលលាភសក្ការៈ ស្ងាត់ឈឹងមិនរំខានដល់ពួកអស់លោកទេ។
ប្រភពស្និទ្ធនឹងឧក្រិដជនបំផ្លាញព្រៃឈើបានបង្ហើបថាខេត្តមណ្ឌលគិរី ជាក់ស្តែងពេលបច្ចុប្បន្ន មានបុគ្គលពីរនាក់
១.ឈ្មោះ រិទ្ធ
២.ឈ្មោះ ភារម្យ និងបក្ខពួកជាច្រើននាក់ទៀតកំពុងតែ រត់ការដោះដូរថ្នូរឈើជាលុយចែកជូនជាលាភសក្ការះដល់មន្ត្រីតាំងពីមូលដ្ឋានភូមិឃុំរហូតដល់ទូទាំងខេត្ត ជាពិសេសស្នាក់ការបរិស្ថានស្រុកកោះញែកនិងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កោះញ៉ែក កន្លែងស្តុបឈើនៅមិនឆ្ងាយទេពីកន្លែងជុំនាញ ដែលចូលតាមច្រកក្រោយរ៉បស្នាក់ការបរិស្ថានផ្លូវដីក្រហមខាងស្ដាំដៃតាមផ្លូវការ៉ាស់សាំងចូលទៅក្រុមហ៊ុន(វីដា)ចំងាយប្រហែលជាង២.៥គីឡូម៉ែត្រពីស្នាក់ការនិងមូលដ្ឋានខាងលើមានគំនឈើពាសពេញព្រៃ។ហើយក្រុមឈ្មួញដឹងអនុផលព្រៃឈើចេញបន្តជារៀងរាល់យប់ពីចំណុចនេះ តាមរថយន្តធុនដ្រានិង រថយន្តបែនធំៗ តាមច្រកទ្វាដាក់ដាំឆ្លងដែនឆ្ពោះទៅកាន់ប្រទេសវវៀតណា។
ប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក បន្តលើកឡើងថា ដោយ សារតែភាពធូររលុង នឹង មានការឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយ ទទួលលាភសក្ការៈ រួចបើកដៃអោយក្រុមឈ្មួញដុះស្លែទាំងនេះមានខ្នងបង្អែកដ៏រឹងមាំ ក្នុងនោះក៏មានមន្ត្រីបរិស្ថានដែលមានស្នាក់ការនៅខាងមុខតែម្ដង បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃភ្នំនិងដែនជម្រកសត្វព្រៃក្នុងស្រុកកោះញ៉ែកខ្លះទៀតនៅស្រុកពេជ្ជតា ខេត្តមណ្ឌលគិរី។
ជាក់ស្ដែងបើគិតត្រឹមយប់ថ្ងៃទី១១/១២ ខែកក្កដា ឆ្នាំ២០២២ ដោយឈ្មោះ រិទ្ធ និង ឈ្មោះ ភារម្យ ខិតខំប្រឹងប្រែងរត់ការររដោះជំនាញទាំងអស់ក្នុងខេត្តទើបមេឈ្មួញជនល្មើសបំផ្លាញព្រៃឈើដឹកជញ្ជូនបទល្មើសរបស់ពួកគេឆ្លងដែនឆ្ឆ្ពោះទៅកាន់៊វៀតណាមបានដោយរលូនមិនរំខានដល់ជុំនាញសមត្ថកិច្ចឡើយ។
ប្រភពបានអោយដឹងទៀតថា ក្រុមឈ្មួញកំពុងប្រើរថយន្តប្រមាណជាង១០ទៅ២០គ្រឿងដើម្បីសម្រុកដឹកឈើ ប្រភេទផ្ចឹក ស្រឡៅ សុក្រំ ឈ្លិចនិងកកោះ កំពុងត្រូវប៉ាន់ និងដឹកឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារដាក់ដាំ។
ក្នុងករណីខាងលើនេះបើសិនជាមិនមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ ជាពិសេសមន្ត្រីច្រកទ្វាដាក់ដាំ គណៈអភិបាលស្រុកកោញ៉ែក ឯកឧត្តម ថង សាវុធ គណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហេន បូណារ៉ែន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អស់លោកមិនធ្វើការទប់ស្កាត់នោះទេ ពិតណាស់ក្រុមឈ្ឈ្មួកាប់អាជ្រៀកដឹកជញ្ជូនបទល្មើសឆ្លងដែនទៅទៅវៀតណាដូចពេលបច្ចុប្បន្ននេះអញ្ចឹង ព្រៃឈើក្នុងតំបន់ខាងលើនឹងរលាយបាត់បងអស់ជាពុំខាន។
អាស្រ័យហេតុនេះ មតិមហាជនកអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋសូមស្នើរ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រម៉ាញ់មេត្តាចាត់កម្លាំងអធិការកិច្ចចុះបង្ក្រាបជាបន្ទាន់ផងទានដើម្បីទប់ស្កាត់បទល្មើសដ៏កាចសាហាវបំផ្លាញព្រៃឈើទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យបែបនេះផង បើសង្ឃឹមលើមន្រ្តីថ្នាក់ក្រក្នុងមូលដ្ឋានពិតជារលាយហើយព្រៃឈើ៕នៅមាន(ត)