ក្រសួងបញ្ចប់សុពលភាពអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោកចំនួន៣៧ក្រុមហ៊ុន..
ថ្ងៃចេញផ្សាយៈ January 15, 2024
ក្រសួងបញ្ចប់សុពលភាពអាជីវកម្មក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោកចំនួន៣៧ក្រុមហ៊ុន
ក្នុងសេចក្ដីប្រកាសខាងលើបានបញ្ជាក់ថា ការសម្រេចបញ្ចប់សុពលភាពវិញ្ញាប័នបត្រចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកខាងលើនេះធ្វើឡើង ដោយមូលហេតុក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោកទាំង ៣៧ក្រុមហ៊ុនខាងលើមិនបានស្នើសុំបន្តសុពលភាពលលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស លើសរយៈពេល ០២ឆ្នាំ។
ក្រោយការបញ្ចប់សុពលភាពធ្វើអាជីវកម្មដឹកជញ្ជូនរបស់បណ្ដាក្រុមហ៊ុនទាំងនោះ ក្រសួងសាធារណការ និងដឹកជញ្ជូនក៏បានជូនដំណឹងផងដែរថា ម្ចាស់ក្រុមហ៊ុននឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ក្នុងករណីនៅតែបន្តធ្វើសកម្មភាពអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត។