ច្បាស់ហើយម្តងនេះ លោកនាយករដ្ឋមន្ត្រីត្រូវបានដកតំណែងលោក ខេង យ័ន ពីអភិបាលក្រុងកែប..
ថ្ងៃចេញផ្សាយៈ January 12, 2024
ម្តងនេះនាយករដ្ឋមន្ត្រី សម្រេចដកតំណែង លោក ខេង យ័ន ពីអភិបាលក្រុងកែបហើយ ការដកនេះគឺជាការអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ។
ដោយសារតែអតីត្តអភិបានរូបនេះដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះគឺ ផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)។សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥បែបនេះ