កម្លាំងកងរាជអាវុធហត្ថចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យបួននាក់ ពាក់ព័ន្ធករណី ប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងស្រុកបរកែវ..
រតនគិរី៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងមានការសម្របសម្រួលពីឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តរតនគិរី ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ ចំនួន ០៨នាក់ ម៉ូតូ ០២គ្រឿង រថយន្ត ០១គ្រឿង ដឹកនាំដោយ លោកវរសេនីយ៍ត្រី កាន់ ធីរ័ត្ន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចភូមិលើឃួន ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ និងចាប់យកវត្ថុតាងរួមមាន ៖ ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាកOppo ០១គ្រឿង, ម៉ាកRedmi ០១គ្រឿង), ថវិការចំនួន ២០០,០០០រៀល, ម្សៅក្រាមសថ្លាចំនួន ១៤កញ្ចប់តូច និង០៣កញ្ចប់ធំ សរុបចំនួន ១៧កញ្ចប់ កាត់សម្បកវិចខ្ចប់រួចនៅសល់ទម្ងន់ ២.១៨ក្រាម (ថ្នាំសុទ្ធ), ម៉ូតូម៉ាកហុងដាវ៉េវ ចំនួន ០២គ្រឿង គ្មានស្លាកលេខ , ឧបករណ៍សំរាប់សេពគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕