ខេត្តព្រះវិហារ មន្រ្តីមន្ទីរសាធារណការខេត្តព្រះវិហារម្នាក់ស្លាប់កៀបជាប់ក្នុងរថយន្តពេលបុកជាមួយរថយន្តដឹកចេក…

ព្រះវិហារ:មន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារម្នាក់បានស្លាប់ដោយកៀបជាប់នៅក្នុងរថយន្តរីឯភាគីអ្នកបើកបររថយន្តសាំយ៉ុងដឹកចេកក៏រងរបួសធ្ងន់ផងដែរ
ហេតុការណ៍នេះបានកើតឡើង
នៅ ភូមិរំចេក ឃុំរមណីយ ស្រុករវៀងកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៣។
លោកលឹមអង់អាចអធិការនគរបាលស្រុករវៀងបានឲ្យ ដឹងថានៅរសៀលថ្ងៃទី១៨ធ្នូ ថាឈ្មោះសំ វិចិត្រ្តា ភេទប្រុសអាយុ៣៦ឆ្នាំមានតួនាទីជា
ប្រធានការិយាល័យដឹកជញ្ចូន នៃមន្ទីរសាធា
រណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានស្លាប់ មុនពេលកើតហេតុបានធ្វើដំណើរតែម្នាក់ឯងចូលក្រុងព្រះវិហារប៉ុន្តែរថយន្តដឹកចេកមានទិសដៅពីព្រះវិហារឆ្ពោះទៅកំពង់ធំ បើកបរដោយឈ្មោះ ចេង
សុខជា ភេទប្រុស អាយុ37 ឆ្នាំ ជា
ជនបង្ករ រស់នៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាមបើកបរខ្វៈការប្រុងប្រយត្ន័ រថយន្ត
ជនបង្ករផ្ទុកសំពីងសំពោង កែខុស
លក្ខណៈបច្ចេកទេស។

លោកអធិការនគរបាលស្រុករវៀងបានឲ្យដឹងទៀតថាអ្នកជិះនៅក្នុងរថយន្តដឹកចេកមានចំនួន៤នាក់ក្នុងនោះអ្នកបើកបររងរបួសធ្ងន់។ដោយឡែកអ្នករួមដំណើរបីទៀតមិនគ្រោះថ្នាក់ទេ។
លោកអធិការនគរបាលស្រុកនិយាយសន្និដ្ឋានថាគ្រោះថ្នាក់អាចបណ្ដាលមកពីកត្តាមនុស្ស។រថយន្តខូចខាតធ្ងន់ធ្ងរបុកខ្ទាតធ្លាក់ពីលើផ្លូវទាំងសងខាងបច្ចុប្បន្នយកមកទុកនៅអធិការដ្ឋាននគរបាលស្រុកហើយ៕ដោយលោក សុី សុបញ្ញា