យកឡានឱ្យធ្វើ បែរជាលួចឡានគេ ត្រូវបានចាប់ខ្លួន អ្នកពាក់ព័ន្ធទាំងមួយចំនួន….!!
ខេត្តសៀមរាប៖ មនុស្សចំនួន៥រ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីលួចរថយន្ត១គ្រឿង ចៅក្រមនៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាឃុំខ្លួនហើយនៅល្ងាចថ្ងៃនេះ។
ករណីអំពេីចោរកម្មលួចរថយន្ត បានកើតឡើងនៅពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ម៉ោង១៤ និង៣០នាទី នៅចំណុចយានដ្ឋាន ភី អ វ៉ាយ គ្លូប៊ល ឯ.ក ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ប្រភពឲដឹងថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចបាន ទទួលពាក្យបណ្តឹងពីឈ្មោះ ឆេម សុគង់ ភេទប្រុស កករណី (យកឡានទៅទុកអោយធ្វេី ហេីយជាងលួចយកទៅបាត់)។
ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលបានធ្វេីការស្រាវជ្រាវ ដោយបានសហការណ៍ជាមួយនគរបាលខេត្តកំពង់ចាមរហូតឈានទៅកំណត់មុខសញ្ញា ធ្វេីការនាំខ្លួនមនុស្ស ចំនួន៥នាក់ មកធ្វេីការសាកសួរ។
ក្នុងនោះជនសង្ស័យទី
០១ ឈ្មោះ ហេង សុភ័ក្រ ភេទ ប្រុសអាយុ ៣១ឆ្នាំ ទីលំនៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុង/ខេត្តកំពង់ចាម បានប្រាប់សមត្ថកិច្ចថា រូបគាត់ជាជាងឡាន ផ្នែកភ្លេីង ហេីយកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ម្ចាស់យាដ្ឋាន ភី អ វ៉ាយ បានទាក់ទងអោយរូបគាត់ មកធ្វេីការនៅយានដ្ឋាននៅសៀមរាប លុះធ្វេីការដល់ថ្ងៃទី០៣ ខែឆ្នាំ ដដែល រូបគាត់បានធ្វេីសកម្មភាព បេីកឡាន១គ្រឿង ម៉ាក FORD ដែលជាឡានភ្ញៀវយកមកទុកអោយធ្វេី ចេញពីយានដ្ឋានយកទៅលក់។ ដោយបន្ទាប់ពីយកឡានបានភ្លាមៗរូបគាត់បានទាក់ទងទៅឈ្មោះ សាន់ ភេទ ប្រុស ប្រាប់ថា មានឡាន១គ្រឿងគ្មាន ពន្ធនាំចូល កែចង្កូតពីស្តាំទៅឆ្វេង ត្រូវការលក់បន្ទាន់តម្លៃធូថ្លៃ ជួយរកអ្នកទិញផង។
ទី២ ឈ្មោះ ប៉ូលី សានសាន់ ភេទ ប្រុស អាយុ ៣១ឆ្នាំ ទីលំនៅ ភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុង/ខេត្តកំពង់ចាម។
ទី៣ ឈ្មោះ ណោ ឈាងបួយ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ ភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងខេត្តកំពង់ចាម។
ទី០៤ ឈ្មោះ ផន កក្កដា ភេទ ប្រុស អាយុ ២៨ឆ្នាំមុខរបរសារព័ត៌មានBDN.TV ទីលំនៅភូមិខ្លោច ឃុំអូរអង្គុំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ទី០៥ ឈ្មោះ ផន វាសនា ភេទ ប្រុស អាយុ ៣៩ឆ្នាំមុខរបរ សារព័ត៌មាន (បន្ទាយស្រី) ទីលំនៅភូមិខ្លោច ឃុំអូរអង្គុំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមប្រភពបានបញ្ជាក់ថាករណីលួចរថយន្តនេះ គឺជនសង្ស័យមានការទំនាក់ទំនងគ្នា ពីមួយទៅមួយ លក្ខណៈដើម្បីបានផលចំណេញ។
ប្រភពបញ្ជាក់ទៀតថាចំពោះអ្នកទិញ ឈ្មោះ ឡាំ ហេន ភេទ ប្រុស អាយុ ៤២ឆ្នាំទីលំនៅផ្លូវ២៧១ សង្កាត់អូរបែកក្អម ខណ្ឌទួកគោល រាជធានីភ្នំពេញ បានគេចខ្លួនសមត្ថកិច្ច តាមចាប់ខ្លួន ចំណែកវត្ថុតាង រថយន្តត្រូវបានរកឃើញមកវិញផងដែរ។
សូមជម្រាបថា ការចាប់ខ្លួនដោយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលខេត្តកំពង់ចាម រាជធានីភ្នំពេញនិងខេត្តព្រៃវែង ធ្វើឡើង នៅថ្ងៃបន្តបន្ទាប់ក្រោយពីមានពាក្យបណ្ដឹង។
សូមបញ្ជាក់ផងដែរថា ប្រតិបត្តិការទទួលបានជោគជ័យនេះតាមការបញ្ជារបស់លោកតេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ក្រោមការចង្អុលបង្ហាញ ពីលោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ រួមជាមួយលោក អ៊ុំចំរើន ស្នងការរងព្រហ្មទណ្ឌកម្រិតស្រាល៕