BREAKING NEWS៖ របាយការណ៍៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe រងការបាញ់ប្រហារអំឡុងថ្លែងសុន្ទរកថា….!!

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ឲដឹងថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានរងការបាញ់ប្រហារ និងមានឈាមហូរនៅអំឡុងយុទ្ធនាការមួយក្នុងតំបន់ Nara ក្នុងប្រទេសជប៉ុនភាគខាងលិចនៅព្រឹកថ្ងៃសុក្រនេះ។

សារព័ត៌មានមួយចំនួនរួមទាំង ទីភ្នាក់ងារសារព័ត៌មាន Kyodo បាននិយាយនៅថ្ងៃសុក្រនេះថា អតីតនាយករដ្ឋមន្ត្រីត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ ក្នុងនោះទាំងសារព័ត៌មាន Kyodo និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ NHK របស់ជប៉ុនបានរាយការណ៍ពីសំឡេងផ្ទុះដែលទំនងជាការផ្ទុះគ្រាប់កាំភ្លើង។

សារព័ត៌មានខាងលើបាននិយាយបន្តថា លោក Abe បានដួលសន្លប់ ហើយក្រុមមនុស្សដែលទៅជួយដំបូងបានដឹកលោកទៅមន្ទីរពេទ្យដោយបន្ថែមថា លោក Abe មានឈាមហូរចេញពី-ក- ហើយក្រុមអាជ្ញាធរនិយាយថា លោកបានដួលសន្លប់៕