ស្នងការខេត្តកំពតបានផ្អាកការងារជាបណ្តោះអាសន្ត មន្ត្រីនគរបាន២រូបនៅស្រុជុំគីរី ..

ស្នងការដ្ឋាននគរបាលខេត្តកំពត សំរេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោក គង់ កប នាយប៉ុស្ត៍រដ្ឋបាលឃុំស្រែចែង និងលោក សែម សីហា អធិការរងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគីរី ដែលបានធ្វើខុសនិងវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិធកំពត៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ សូមជំរាបជូនសាធារណៈជនអោយបានជ្រាប តាមរយៈការចុះធ្វើអធិការកិច្ចប៉ុន្មានថ្ងៃកន្លងមកនេះ។

ក្រុមការងារពិតជាបានរកឃើញថា លោកមេប៉ុស្ត៍ និងលោកអធិការរងទទួលគ្រឿងញៀន ពិតជាបានធ្វើខុសនិងវិន័យ ០០៦ របស់កងកំលាំងនគរបាលជាតិពិតប្រាកដមែន ដូច្នេះស្នងការដ្ឋាននគរបាលខេត្តកំពត សំរេចផ្អាកការងារជាបណ្តោះអាសន្នចំពោះលោក គង់ កប នាយប៉ុស្ត៍រដ្ឋបាលឃុំស្រែចែង និងលោក សែម សីហា អធិការរងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគីរី ចាប់ពីថ្ងៃនេះតទៅ៕