កម្លាំងកងរាជអាវុធហត្ថចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីកម្រាមសម្លាប់ ដោយប្រើប្រាស់អាវុធខុសច្បាប់ (ដាវសាំម៉ូរ៉ៃ) និង ករណីលួចនៅក្នុងស្រុកដំណាក់ចង្អើរ..!
កែប៖ដោយអនុវត្តបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងដោយមានការសម្របសម្រួលនីតិវិរីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកែប នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស ដឹកនាំដោយលោក វរសេនីយ៍ត្រី គឹម សូដា ប្រធានមន្ទីរស្តីទី បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប តាមពាក្យបណ្តឹងជនរងគ្រោះ ពាក់ព័ន្ធនឹងករណីកម្រាមសម្លាប់ ដោយប្រើប្រាស់អាវុធខុសច្បាប់ (ដាវសាំម៉ូរ៉ៃ) និង ករណីលួច ។
ក្រោយឃាត់ខ្លួន កម្លាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនលទ្ធផល (វិជ្ជមាន) កម្លាំងក៏បានចាប់យកសម្ភារៈរួមមាន ដាវសាំម៉ូរ៉ៃ០១, កាំបិតលៀម០១ និង សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកែប កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកែបតាមនីតិវិធី។