អ្នកស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ មានជាងបីពាន់នាក់…!!!

មនុស្សយ៉ាងតិចចំនួន ៩៤២នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន ២២៣៥នាក់ បានរងរបួសធ្ងន់ស្រាលនៅរយៈពេលប្រាំមួយខែ ដើមឆ្នាំ២០២២នេះ បើ គិតធៀប ពេលដូចគ្នា ប្រាំមួយខែកាលពីឆ្នាំ២០២១កន្លងទៅ មានការកើនឡើងរហូតដល់៣៤៨លើក ស្មើ២៨%។

ករណីដែលបណ្តាលបង្កឱ្យគ្រោះថ្នាក់ច្រើនជាងគេគឺដោយសារតែល្មើសល្បឿន និងមិនគោរពសិទ្ធិជាដើម។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការរដ្ឋាននគរបាលជាតិ ។

របាយការណ៍បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២២ នេះ បានកើតឡើង១៦០៩លើក ស្លាប់៩៤២នាក់ របួស២.២៣៥នាក់(របួសធ្ងន់ចំនួន១៤២៩នាក់)និង(របួសស្រាលចំនួន៨០៦នាក់)។
គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន(៤៥៨ករណី) ខេត្តកណ្ដាល(១១៧ករណី) និងខេត្តព្រះសីហនុ (៩៧ករណី)។

១.បើគិតក្នុងឆមាសទី១ ឆ្នាំ២០២២ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង (៣៤៨ក រណី)ស្មើ២៨% ចំនួន អ្នកស្លាប់កើនឡើង (២៣៣នាក់) ស្មើ៣៣% និង ចំនួនអ្នករបួសកើនឡើង (៤៤៣នាក់) ស្មើ២៥% អាស្រ័យហេតុនេះសូមបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគោរពគ្នាៗ៕