រយៈពេល៣ថ្ងៃនៃបុណ្យអុំទូក ស្លាប់២២នាក់ និងរបួស៦៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍..

រយៈពេល៣ថ្ងៃនៃបុណ្យអុំទូក ស្លាប់២២នាក់ និងរបួស៦៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍..

មនុស្សចំនួន ២២នាក់ បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស រយៈពេល ៣ថ្ងៃ (២៦-២៧-២៨ វិច្ឆិកា) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

តាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ស្លាប់មនុស្សចំនួន ៥នាក់ និងរបួស ៩នាក់ (ធ្ងន់ ៥នាក់ និងស្រាល ៤នាក់)។
ថ្ងៃទី២៧ ខែវិច្ឆិកា ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក ស្លាប់មនុស្សចំនួន ៣នាក់ និងរបួស ១៨នាក់ (ធ្ងន់ ១៣នាក់ និងស្រាល ៥នាក់)។
ថ្ងៃទី២៨ ខែវិច្ឆិកា ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១៨លើក ស្លាប់មនុស្សចំនួន ១៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៤២នាក់ (ធ្ងន់ ២២នាក់ , ស្រាល ២២នាក់) ៕