លោក Zelenskyy ថ្លែងអំពីតម្លៃមនុស្សនៃការប្រយុទ្ធនៅតំបន់ Donbas

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យបានថ្លែងលើកឡើង អំពីតម្លៃមនុស្សនៃការប្រយុទ្ធដែលកំពុងឆាបឆេះនៅភាគខាងកើតប្រទេសរបស់លោក។

លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda ថា បច្ចុប្បន្នមនុស្សពី 50 ទៅ 100 នាក់អាចស្លាប់នៅភាគខាងកើតនៃរដ្ឋរបស់យើង។

មេដឹកនាំប្រទេសប៉ូឡូញ បានធ្វើដំណើរទៅកាន់ទីក្រុង Kyiv ដើម្បីគាំទ្របំណងប្រាថ្នាចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ដោយក្លាយជាមេដឹកនាំបរទេសដំបូងគេដែលថ្លែងទៅកាន់សភាប្រទេសនេះចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់រុស្ស៊ី។

រុស្ស៊ីបានបើកការវាយប្រហារដោយកាំភ្លើងធំ និងមីស៊ីលនៅក្នុងតំបន់  Donbas ដោយស្វែងរកការពង្រីកដែនដីដែលក្រុមផ្តាច់ខ្លួនគាំទ្រដោយទីក្រុងម៉ូស្គូចាប់តាំងពីឆ្នាំ 2014 ។