សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បុគ្គលពាក់ព័ន្ធករណី​ផ្ទុះអាវុធ​កាលពី​ថៃ្ង​១១​ វិច្ឆិ​កា​ ២០២៣​ នៅចំណុចភូមិ​ថ្មី​ (ច​ម្ការ​តែ)​ ឃុំចំបក់​ ស្រុក​ភ្នំស្រួច​ ខេ​ត្ដកំពង់ស្ពឺ​ បញ្ជូន​ទៅតុលាការ​ ចាត់ការ​នីតិវិធី​បន្ដ​..,

ក្រោយមានហេតុការណ៍​បាញ់​បោះ​សេរី​នៅលេីភ្នំ​គីរីរម្យ​
កាលពីថៃ្ងទី​១១​ វិច្ឆិកា​ ២០២៣​ បង្កការភ្ញាក់ផ្អេីល​ដល់ប្រជាពលរដ្ឋ-អ្នកទេសចរណ៍ទៅលេងកំសាន្ដនៅរម​ណី​យដ្ឋាន​ ឧទ្យាន​ជាតិ​ព្រះសុរាម្រិត​កុសុមៈនារីរ័ត្ន​គីរីរម្យ​ ។

អនុវត្ដតាមបទបញ្ជាដ៏មុឹងម៉ាត់​ ឯកឧត្ដម​ នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​ នគរបាលជាតិ​ ឯកឧត្ដម​ អភិបា​ល​ខេត្ដ​កំពង់ស្ពឺ​ និងមានការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាលខេត្ដ​កំពង់ស្ពឺ​ ឯកឧត្តម​ សុិន​ វីរៈ​ ព្រះរាជអាជ្ញា​ នៃអយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ កំលាំង​​ជំនាញ​នៃស្នងការដ្ឋាន​ នគរបាលខេត្ដ ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍​ត្រី​ ញ៉ែម​ សៅ​ ស្នងការរង​ នគរបាល​ខេត្ត​​ និងមានកិច្ចស​ម្របសម្រួលនីតិវិធី​ ពី​លោក​ទិន​ សុចិត្រា​ ព្រះ​រាជអាជ្ញា​រង​ ជំនាញ​បានបេីកការស៊េីប​ស្រាវជ្រាវ​ស្វែងរក​បុគ្គល​ពាក់​ព័ន្ធ​ក្នុងករណី​បាញ់​បោះ​សេរី​(​អាវុធ​វែង,ខ្លី​ ជាង២០០គ្រាប់​ កាលពី​រសៀល​ថៃ្ង​ទី១១​ វិច្ឆិកា​ ២០២​៣​ ។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការ​ខាងលេី​ សមត្ថកិច្ចនគរ​បា​ល​បាន​កំណត់​មុខសញ្ញា​ពាក់ព័ន្ធ​និងបានស្នេីសុំដីកា​បញ្ជាឲ្យចូល​ខ្លួនលេីបុគ្គលឈ្មោះ​ កង​ តារាវិឆៃ​ ភេទ​ប្រុស​ អាយុ​ប្រហែ​ល​ ៣០ឆ្នាំ​ ជាម្ចាស់​ផ្ទះ​ដីចំការ​និង​ជា​អ្នកបាញ់បោះសេរីព្រមទាំងបក្ខពួក​ ។ នៅថៃ្ងទី​១៣​ វិច្ឆិកា​ ២០២៣​ បក្ខពួក​ក្នុងចំណោម​អ្នកដែលបានចូល​រួមក្នុងសកម្មភាពខាងលេី​ ៤នាក់​បានចេ​ញមុខសារ​ភាពចំពោះមុខសមត្ថកិច្ចនិងប្រគល់វត្ថុតាង​អាវុធ​ខ្លី​គ្រ​ប់ម៉ាកចំនួន០៣ដេីម​ និងបានសហកា​រផ្ដល់ព័ត៌មានអំពីអ្នកពាក់ព័ន្ធផ្សេងទៀតជូនសមត្ថកិច្ច​ ។

សមត្ថកិច្ច​នគរបាល​សំណូមពរ​ដល់បុគ្គលពាក់ព័ន្ធពិ​សេស​ឈ្មោះ​ កង​ តារាវិឆៃ​ សូមប្រគល់ខ្លួននិងអាវុធជូនសមត្ថកិច្ច​ មុនចំណាត់ការចាប់ខ្លួន.​ បច្ចុប្បន្ន​បុគ្គល​ ៤​នាក់​បានបញ្ជូន​ទៅ​អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចំណាត់ការ​នីតិវិធី​បន្ដ​៕