រដ្ឋមន្រ្តីព័ត៌មាន៖ “ការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាពមន្រ្តី និងការលើកទឹកចិត្ត គឺជាចំណុចសំខាន់នៃដំណើរការកែទម្រង់ រដ្ឋបាលសាធារណះ…
ថ្ងៃចេញផ្សាយៈ November 16, 2023
រដ្ឋមន្រ្តីព័ត៌មាន៖ “ការពង្រឹងស្ថាប័ន ការពង្រឹងសមត្ថភាពមន្រ្តី និងការលើកទឹកចិត្ត គឺជាចំណុចសំខាន់នៃដំណើរការកែទម្រង់ រដ្ឋបាលសាធារណៈ”
មុខងារសាធារណៈ គឺជាអាទិភាពមួយ ស្ថិតក្នុងដំណើរនៃការកែទម្រង់ ទៅលើស្ថាប័ន ហើយការគ្រប់គ្រងស្ថាប័នមួយគឺត្រូវផ្តោតសំខាន់ទៅលើ ៣ ចំណុចរួមមាន៖
១. ភាពជាអ្នកដឹកនាំ
២. រចនាសម្ព័ន្ធការងារច្បាស់លាស់
៣. ធនធានមនុស្ស
ការពង្រឹងសមត្ថភាព និងសមិទ្ធិកម្មស្ថាប័ន គឺដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ហើយការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធិកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព៕