ជនដៃដល់ដែលបាញ់សម្លាប់អង្គរក្សដូចគ្នាឥឡូវចាប់ខ្លួនបានហើយ…!
ភ្នំពេញ ៖ ផ្ទុះអាវុធចំនួន១០គ្រាប់ មុខផ្ទះវីឡា មួយកន្លែងបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមកន្លែងកើតហេតុ។
ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ ៣៨Eo តាមបណ្ដោយផ្លូវលេខ៣.២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមប្រភព ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ គង់ សុត អាយុ ៤៣ឆ្នាំ មុខរបរបើករថយន្តឲ្យម្ចាស់ផ្ទះកើតហេតុ ស្នាក់នៅផ្ទះកើតហេតុ ផ្ទះលេខ ៣៨ តាមបណ្ដោយផ្លូវលេខ៣.២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
ចំណែកខ្មាន់កាំភ្លើងដែលគេស្គាល់ថាមានឈ្មោះអ៊ូ សុភី ជាអង្គរក្សរបស់ម្ចាស់ផ្ទះកើតហេតុ.
ប្រភពបានបន្តឲ្យដឹងទៀតថា បុរសទាំង២នាក់ មិនដឹងជាមានជម្លោះគ្នាតាំងពីពេលណានោះទេ ស្រាប់តែថ្ងៃកើតហេតុ បុរសរងគ្រោះអង្គុយក្នុងតូបយាមជាប់ទ្វារផ្ទះ ខណៈពេលនោះខ្មាន់កាំភ្លើងបានជិះម៉ូតូ១គ្រឿងម៉ាក PCX ពណ៌ស បានចូលមកផ្ទះ រួចដកកាំភ្លើងបាញ់សំដៅជនរងគ្រោះ តែម្ដងបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗក្នុងតូបយាម អង្គុយលើកៅអី។
ភ្លាមៗនោះបុរសដៃដល់ ដែលធ្វើសកម្មភាពរួចជិះម៉ូតូគេចខ្លួនបាត់ ប្រភពពីពលរដ្ឋបានប្រាប់ឱ្យដឹងថា គាត់លឺសូរសំឡេងផ្ទុះអាវុធចំនួន៧គ្រាប់ មួយសន្ទុះក្រោយមកលឺសូរផ្ទុះអាវុធចំនួន៣គ្រាប់បន្តទៀត ទើបបង្កមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចម្រុះចុះដល់ទីតាំងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់ នៃក្រសួងមហាផ្ទៃ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការពិនិត្យនឹងកោសល្យវិច័យ រួចបានប្រគល់សពជូនគ្រួសាយកទៅរធ្វើបុណ្យតាមប្រពៃណី ។
- បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។