ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ថ្ងៃដំបូងបេក្ខជនមានចំនួន៦,១៦៨នាក់អវត្តមានចំនួន១០៩នាក់មានបញ្ហាសុខភាព៧នាក់…

បន្ទា៧យមានជ័យ៖ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ថ្ងៃដំបូងបេក្ខជនមានចំនួន៦,១៦៨នាក់អវត្តមានចំនួន១០៩នាក់មានបញ្ហាសុខភាព៧នាក់នៅថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០២៣នៅក្រុងសិរីសោភ័ណ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣មានបេក្ខជនសរុបចំនួន៦,១៦៨នាក់ស្រី៣,៣៧៧នាក់ ក្នុងនោះបេក្ខជនអវត្តមានចំនួន១០៩នាក់ស្រី៤១នាក់គណៈមេប្រយោគចំនួន៩៤៦នាក់ស្រី៣៥៥នាក់អវត្តមានចំនួន៣នាក់ស្រី១នាក់ និងមានបញ្ហាចំនួន៧នាក់ស្រី៥នាក់ព្រៈសង្ឃ១អង្គនិងគណៈកម្មការមេប្រយោគ១នាក់ប្រុស។

លោកបានបញ្ជាក់ថា៖ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣បេក្ខជនចំនួន៦,១៦៨នាក់ ស្រី៣,៣៧៧នាក់ បេក្ខជនចំណេះទូទៅមានចំនួន៥,០៨៤នាក់ស្រី២,៩០០នាក់ក្នុងនោះបេក្ខជនអវត្តមានចំនួន២៥នាក់ស្រី៩នាក់ បេក្ខជនស្វៃរិនចំនួន៧៩៥នាក់ស្រី៤១៣នាក់ក្នុងនោះមានអវត្តមានចំនួន៦៥នាក់ស្រី២៧នាក់ បេក្ខជនបំពេញវិជ្ជាមានចំនួន២៨៩នាក់ស្រី៦៤នាក់អវត្តមានចំនួន១៩នាក់ស្រី៥នាក់ គណមេប្រយោគមានចំនួន៩៤៦នាក់ស្រី៣៥៥នាក់អវត្តមាន៣នាក់ស្រី១នាក់។

លោក ឈូ ប៊ុនរឿង បានបញ្ជាក់ថា៖ថ្ងៃប្រឡងបាក់ឌុបថ្ងៃដំបូងបេក្ខជនមានបញ្ហាសុខភាពចំនួន៧នាក់ស្រី៥នាក់ព្រៈសង្ឃ១អង្គក្នុងនោះមានមណ្ឌលវិទ្យាល័យសម្តេចឪមានចំនួន២នាក់ស្រី មណ្ឌលវិទ្យាល័យសិរីសោភ័ណចំនួន៣នាក់ មណ្ឌលអនុវិទ្យាល័យទឹកថ្លាចំនួន២នាក់ គណមេប្រយោគចំនួន១នាក់៕