មេក្លោង និងបក្ខពួក១០នាក់ ពាក់ព័ន្ធករណីលួចថតរឿងអាសអាភាស ត្រូវបានបញ្ជូនទៅតុលាការ..

ភ្នំពេញ៖ នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានដោះលេងមនុស្ស៣៥នាក់ ឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកមេក្លោង និងបក្ខពួកសរុប១០នាក់ទៀត ដែរជាជនជាតិចិន រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការស៊ើបសួរតាមផ្លូវច្បាប់ ពាក់ព័ន្ធការលួចថតរឿងវីដេអូអាសអាភាស ក្នុងបន្ទប់ខុនដូមួយកន្លែង នៅខណ្ឌបឹងកេងកង។
គួរបញ្ជាក់ថា ការចុះឃាត់ខ្លួនជនបរទេសខាងលើនេះ ដោយយោងតាមពាក្យបណ្តឹងស្រ្តីរងគ្រោះពីរនាក់ ដែលបានស្ម័គ្រចិត្តថតរឿងអាសអាភាសជាមួយជនបរទេស នៅលើអគារខុនដូកើតហេតុខាងលើ ក្រោយមកក៏ឃើញមានការបែកធ្លាយវីដេអូរឿងអាសអាភាសរបស់ខ្លួន ដែលថតជាមួយជនបរទេស នៅលើបណ្តោញសង្គមតេឡេក្រាម ហើយមានការចែកចាយជាច្រើន ទើបនារីរងគ្រោះទាំង២នាក់នោះ បាននាំគ្នាទៅដាក់ពាក្យបណ្តឹង នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានពាក្យបណ្តឹងនេះហើយ កម្លាំងសមត្ថកិច្ចឡោមព័ទ្ធខុនដូរមួយកន្លែងឈ្មោះ Wow Now កម្ពស់១៥ជាន់ (ជាន់ទី៨, ទី៩, ទី១០) ស្ថិតនៅចំណុចអគារលេខ៤៨ ផ្លូវលេខ៣១០ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដោយឃាត់ជនជាតិចិនមួយក្រុម ដើម្បីធ្វើការសាកសួរ។ ព្រមទាំងរកឃើញឧបករណ៍អេឡិចត្រូនិចមួយចំនួនដូចជា ៖ សម្ភារអេឡិចត្រូនិច និងកុំព្យូទ័រលើតុសម្រាប់កាត់តវីដេអូមួយចំនួន, ឧបករណ៍ស៊ិច ១ចំនួន លឹង្គជ័រ ខ្នោះជ័រ សម្ភារបម្រើថតស៊ិច
, ស្រោមអនាម័យមួយចំនួន

សូមបញ្ជាក់ដែរថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បាននចុះបង្រ្តាបក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់មនុស្សសរុបចំនួន៤៥នាក់ ក្នុងនោះមានជនជាតិចិន និងខ្មែរយកមកធ្វើការសួរនាំ ។ ក្រោយការសាកសួរ កម្លាំងជំនាញបានបានដោះលេងមនុស្ស៣៥នាក់ ឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកមេក្លោង និងបក្ខពួកសរុប១០នាក់ទៀតជាជនជាតិចិន រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕