,មុននេះបន្តិច ! អធិការរងខណ្ឌឫស្សីកែវ​ បាញ់សម្លាប់ខ្លួនឯង នៅលេីផ្ទះ…..!

ខេត្តកណ្តាល : លោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​ បានបាញ់សម្លាប់ខ្លួននៅលេីផ្ទះខ្លួន ដែលមានអាសយដ្ឋានផ្ទះស្ថិតក្នុងភូមិក្បាលកោះឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្តាល ដោយមិនទាន់ដឹងមូលហេតុនៅឡើយ។

ករណីនេះបានកើតឡើងនៅមុននេះបន្តិច នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២។
បើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន
បានបញ្ជាក់ថា, មុនពេលកើតហេតុ លោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញ បន្តិចក្រោយមកក៏មកប្រាប់ម្តាយថាភ្លេចកាបូប នៅក្នុងផ្ទះ ។ ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯង ដោយមិនដឹងមូលហេតុអី អោយប្រាកដនៅឡើយទេ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនគរបាលស្រុក និងខេត្តក្រុងកំពុងចុះទៅពិនិត្យកោសល្យវិច័យសពទីតាំងកន្លែងកើតហេតុ និងធ្វើកំណត់សួរសាក្សី បន្តរកមូលហេតុពិតឲបានច្បាស់៕