ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបើកកិច្ចប្រជុំត្រៀមប្រារព្ធពិធីបុណ្យអុំទូក…!

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបើកកិច្ចប្រជុំត្រៀមប្រារព្ធពិធីបុណ្យអុំទូក…!

ខេត្តសៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញដឹកនាំ កិច្ចប្រជុំ គណៈកម្មការ ត្រៀមរៀបចំ ប្រារព្វ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក នៅ ក្នងស្ទឹងសៀមរាបនាពេលខាងមុខ ។

លើកឡើងក្នុងឱកាសនេះ កិច្ចប្រជុំក៏បានផ្តោត ពិភាក្សាលើបច្ចេកទេសនិងទិដ្ឋភាពទូទៅ ក្នុងក្រុងសៀមរាប ។
ដើម្បីឲ្យមានភាពរលូន និងដំណើរការទៅបានល្អ ប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថានល្អសម្រាប់យើងទាំងអស់គ្នា ផងដែរ ។
កិច្ចប្រជុំខាងលើនេះត្រូវបានរៀបចំធ្វើឡើង
នៅសាលប្រជុំសាលា ខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៣ ។