​មួយគ្រួសារត្រៀមប្ដឹង ឧត្តមសេនីយ៍ទោ ប៊ន សំអាត និង​បក្សពួក​ទៅ​ក្រសួងមហាផ្ទៃ​ផង ទៅ​តុលាការ​ផង…!

យោង​តាម​ក្រុម​គ្រួសារ​ខាងលើ បាន​រៀបរាប់​ប្រាប់អង្គភាពគេហទំព័រស្ម័គ្រជាតិយើងឲដឹង​ថា ពួក​គាត់​ត្រៀម​ឯកសារ​រួចរាល់​ហើយ ដើម្បី​ប្តឹង​លោក​ឧត្ត​សេនីយ៍​ទោ ប៊​ន សំអាត អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​​ក្រសួងមហាផ្ទៃ រួម​ទាំង​គូរ​កន​ចំនួន​២​នាក់​ទៀត ក្នុង​នោះ​រួមមាន.

ខេត្តតាកែវ ៖ ក្រុម​គ្រួសារ​មួយ មាន​គ្នា​៦​នាក់​ជា​បងប្អូន​បង្កើត​មានឈ្មោះ ៖

  • ទី​១- លោក ឆាយ ប៉ួ​ច ត្រូវជា​ឪពុក
    ទី​២- លោក ឆាយ សា​វុ​ធ ជា​កូន
    ទី​៣- អ្នកស្រី ឆាយ ទេវី ជា​កូន
    ទី​៤- លោក ឆាយ សា​វឿ​ន ជា​កូន
    ទី​៥- លោក ឆាយ ស​ម្បិ​ត្ត ជា​កូន
    ទី​៦- អ្នកស្រី ឆាយ ផា​មី ជា​កូន​។
    ទាំង​៦​នាក់​មាន​មេធាវី​អម​ផង បាន​ប្ដឹង​លោក​ឧត្តមសេនីយ៍ទោ​ម្នាក់​ឈ្មោះ ប៊​ន សំអាត រួម​ទាំង​គូរ​កន ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផង ទៅ​សាលាដំបូង​ខេត្តតាកែវ​ផង។Ο

តាម​ក្រុម​គ្រួសារ​ខាងលើ បាន​រៀបរាប់​ប្រាប់​ឱ្យ​គេហទំព័រស្ម័គ្រជាតិដឹង​ថា ពួក​គាត់​ត្រៀម​ឯកសារ​រួចរាល់​ហើយ ដើម្បី​ប្តឹង​លោក​ឧត្ត​សេនីយ៍​ទោ ប៊​ន សំអាត អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ រួម​ទាំង​គូរ​កន​ចំនួន​២​នាក់​ទៀត ក្នុង​នោះ​រួម​មាន ៖ ១- ឈ្មោះ ឆាយ ធីតា ជា​ប្រពន្ធ​លោក ប៊​ន សំអាត ដែល​បាន​សែនព្រេន​រស់នៅ​ជា​ប្ដី​ប្រពន្ធ និង​ទី​២- ឈ្មោះ បឿន ពិសី ហៅ​ឡុ​ង ជា​អង្គរក្ស ពី​បទ «​លួ​.​ច​ចលនទ្រព្យ​អស់​ជា​ច្រើន និង​បង្ខាំ​.​ង​មនុស្ស ព្រមទាំង​គំ​រា​.​ម​ប្រើប្រាស់​អា​វុ​.​ធ​ខុសច្បាប់។

 

បើ​យោង​តាម​ពាក្យបណ្តឹង​ឪពុក និង​កូន​ៗ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា លោក ប៊​ន សំអាត បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នាង ឆាយ ធីតា ដែល​ត្រូវជា​កូនស្រី​បង្កើត​របស់​លោក ឆាយ ប៉ូច រហូត​បាន​សែនព្រេន និង​ចេញចូល​រស់នៅ​ក្នុងផ្ទះ​ឪពុក ស្ថិត​នៅ​ទល់មុខ​ផ្សារ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​នៅ​តំបន់​នោះ​អ្នក​ណា​ក៏​ដឹង​ឮ​ដែរ​។

តាម​ពាក្យបណ្ដឹង​បានអោយ​ដឹង​ទៀត​ថា ក្រោយ​ពី​សែនព្រេន​រួច លោក ប៊​ន សំអាត បាន​ប្រើ​ល្បិ​.​ច​ញុះញង់​អោយ​បងប្អូន​ឈ្លោះប្រកែក​គ្នា​ឥត​ឈប់​ឈរ ដោយ​បង្ខំ​ឲ្យ​ពួក​គាត់​លក់​ផ្ទះ​ជា​ទ្រព្យសម្បត្តិ​របស់​ឪពុក​ម្តាយ តែ​ពួក​គាត់​មិន​ព្រម​លក់ ស្រាប់តែ​លោក ប៊​ន សំអាត នាំ​គូរ​កន​ចូល​លួ​.​ច​ទ្រព្យ​ក្នុងផ្ទះ​ដែល​ជា​កេរ​របស់​លោកឪពុក​អស់​ជា​ច្រើន​ដឹក​ចេញ​ទាំង​ឡាន​។

បណ្តឹង​ដដែល​បន្ត​ទៀត​ថា លោក ប៊​ន សំអាត និង​ប្រពន្ធ​ឈ្មោះ ឆាយ ធីតា បាន​បង្ខាំ​.​ង​ឪពុក​ចាស់ជរា​មិន​ឲ្យ​កូន​ចូល​ទៅ​សួរសុខទុក្ខ និង​យក​ទៅ​ពេទ្យ​ពិនិត្យ​សុខភាព ដោយ​ដាក់​លោក បឿន ពិសី ហៅ​ឡុ​ង ជា​អង្គរក្ស​ប្រើប្រាស់​កាំ​ភ្លើ​.​ង​ខ្លី​អោយ​នៅ​យាម​ក្នុងផ្ទះ​ឪពុក បើ​មាន​អ្នក​ណា​ចូល​ទៅ​ជួប​លោក ឆាយ ប៉ូច ដែល​ជា​ឪពុក គឺ​មិន​អោយ​ចូល​ដាច់ខាត បើ​មិន​ស្ដាប់​ដក​កាំ​ភ្លើ​.​ង​ភ្ជង់​ក្បាល​ភ្លាម​ទៅ​។

នៅ​ទីបំផុត លោក បឿន ពិសី ហៅ​ឡុ​ង បាន​ធ្វើ​សកម្មភាព​ដក​កាំ​ភ្លើ​.​ង​ភ្ជង់​ក្បាល​កូន​ៗ​របស់​លោក ឆាយ ប៉ូច ពិតប្រាកដ​មែន ក្រោយ​ពេល​ពួក​គាត់​សុំ​ចូល​ទៅ​មើល​ឪពុក​របស់​ខ្លួន​។

ជុំវិញ​ករណី​ខាងលើ មហាជន​រង់ចាំ​មើល​ថា តើ​ផ្លូវច្បាប់​នឹង​មាន​នីតិវិធី​បែប​ណា?

អង្គភាពស្ម័គ្រជាតិក្រោយ​ពី​ទទួល​បាន​ឯកសារ​គ្រប់គ្រាន់​នូវ​ពាក្យបណ្ដឹងនិងយោងតាមកោះសន្តិភាព បាន​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក ប៊​ន សំអាត ត្រូវ​បាន​លោក​បដិសេធ​ទាំងអស់​នូវ​ទ​ង្វើ​របស់​លោក​ដែល​កើត​មាននៅ​អង្គតាសោម ទាំងស្រុង ។

ជា​ពិសេស​លោក​ថា លោក​អត់​មាន​កាំ​ភ្លើ​.​ង​ទេ ហើយ​ប្រពន្ធ​របស់​លោក ក៏​មិន​ទាន់​លែងលះ​គ្នា​ដាច់​ដែរ តើ​លោក​ទៅ​យកប្រពន្ធ​ឯណា​បាន​ទៅ?

ដូច្នេះ​មាន​តែ​ផ្លូវច្បាប់​ទេ មាន​តែ​សាលាដំបូង​ខេត្តតាកែវ​ទេ ដែល​ត្រូវ​រក​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​ទាំង​៦​នាក់​របស់​លោក ឆាយ ប៉ូច ដែល​កំពុង​ចោ​.​ទ​ប្រកាន់​លោក ប៊​ន សំអាត មិន​ដកថយ​ឡើយ ។ ឯ​លោក ប៊​ន សំអាត ត្រូវ​បាន​ប្រពន្ធ​ឈ្មោះ ឆាយ ធីតា នៅ​ជួយ​ការពារ​ប្ដី​នៅឡើយ​ទេ សុខចិត្ត​លះបង់​បងប្អូន​បង្កើត​ត្រកូល​ឆាយ​ទាំង​៦​នាក់ ។

ចាំ​មើល​! យុត្តិធម៌​ស្មើ​ដូច​ម្រាមដៃ​ដែរ​ឬ​អត់?
ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​នៅពេលក្រោយ..