តើដោយសារហេតុអី្វ?បានជាមន្ត្រីរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថ នឹង៊៊៊៊៊បរិស្ថាន ស្រុកត្រពាំងប្រាលោកមិបង្ក្រាបឧក្រិដ្ឋកម្មកាប់បំផ្លាញអនុផលព្រៃឈើ…!!!

មេឈ្មួញ ឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើ ល្បីល្បាញម្នាក់គេស្គាល់ឈ្មោះ(យ៉ាន ហៅចែ ប្រជ្រុយ) ប្ដីមានឈ្មោះ(ភ័ក្រ្ត )ជាយោធា កងអន្តរាគមន៍កងពលលេខ ៦ ត្រូវជាកូនចៅរបស់ឯកឧត្តម ជុំខេង អាស្រ័យដ្ឋានបច្ចុប្បន្នរស់នៅក្នុងភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទស្រុត្រពាំងប្រាសាទខេត្តឧត្ដរមានជ័យ ។

តាមប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងភូមិ មាន៣ភូមិ ទី១ភូមិតែលទី ២ ភូមិគៀមរមាសទី ៣ភូមិត្រាច បានប្រាប់មកអង្គភាពព័ត៌មាន យើងឲដឹងថា មេឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើ ឈ្មោះ(ចែយ៉ាន ហៅចែ ប្រជ្រុយ)នេះបានល្បីរន្ទឺឈ្មោះក្នុងស្រុកត្រពាំងប្រាសាទជាយូរឆ្នាំមកហើយទើបមកដល់បច្ចុប្បន្ននេះ ពលរដ្ឋបាននិយាយតគ្នាថា ចាប់ពីភូមិតែល រហូតដល់ភូមិគាមរមាស និងភូមិត្រាច មានតែមេឈ្មួញម្នាក់នេះទេ ដែលល្បីអាចធ្វើសកម្មភាពធ្វើព្យុះភ្លៀងមានរថយន្តពរណ៍សរបស់ខ្លួន របគឺ(ចែយ៉ាន)នេះហើយបានដឹកជញ្ជូនឈើប្រណីតនៅតាមដងផ្លូវមុខផ្ទះពួកគាត់ ជាប្រចាំថ្ងៃ ហើយមេឈ្មួញនេះគេមិនដែលខ្លាចសមត្ថកិច្ចណាឡើយ ពួកគេដឹកជញ្ជូនបានយ៉ាងរលូន។ ជាក់ស្ដែងថ្មីៗនេះចែប្រជ្រុយកំពុងតែសម្រុកដឹកជញ្ជូនឈើយកទៅដាក់ស្តុប់ទុក នៅទីតាំងស្ថិតនៅក្នុងភូមិអូអាចែ ហើយមានរថយន្តក្រុមមេឈ្មួញផ្សេងមកដឹកជញ្ជូនបន្តចូលទៅខេត្តសៀមរាប។

តើហេតុអ្វីទៅបានជាមេឈ្មួញឧក្រិដ្ឋជនកាប់បំផ្លាញអនុផលព្រៃឈើដ៏ឈ្មោះខាងលើនេះ ប្រព្រឹត្តខុសច្បាប់ ហើយក៏គ្មានមន្ត្រីណាមានចំណាប់ការចំពោះមេឈ្មួញឧក្រិដ្ឋជនកាប់បំផ្លាញ់ព្រៃឈើនេះឡើយ ប្រជាពលរដ្ជជាច្រើនរស់នៅក្នុងភូមិឃុំខាងលើបានស្តីបន្ទោសដាក់ការសង្ស័យទៅលើមន្ត្រីរដ្ឋបាលព្រៃឈើកងរាជអាវុធហត្ថនិងបរិស្ថានពិតជាបានទទួលសំណែន 2-ឈ្មោះឈ្មោះចែយ៉ានហៅចែប្រជ្រុយសែនឱ្យឲហើយ ទើបបើកផ្លូវឱ្យពួកឧក្រិដ្ឋជនកាប់បំផ្លាញអនុផលព្រៃឈើនេះប្រព្រឹត្តធ្វើសកម្មភាពបានយ៉ាងរលូនមិនរំខានដល់សមត្ថកិច្ចពួកលោក៕