នគរបាលជំនាញព្រហ្មទណ្ឌ ធ្វើការ ស្ទាក់ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី លួចម៉ូតូនៅស្រុកស្នួល…

ខេត្តក្រចេះ៖នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យម្នាក់ឈ្មោះផល រតនា(ហៅក្របី)ភេទប្រុសអាយុ២១ឆ្នាំមានទីលំនៅភូមិស្នួលលិច ឃុំស្នួល ស្រុកស្នួល ពាក់ព័ន្ឋនឹងអំពើលួច(ម៉ូតូ) នៅចំណុចផ្សារ១១៥ ស្ថិតនៅភូមិសែនអភិវឌ្ឍន៏ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៏រដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកស្នួល ស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បានភ្លាមៗទាំងវត្ថុតាង ម៉ូតូមួយគ្រឿង។

បច្ចុប្បន្នជនសង្សយ័ខាងលើត្រូវបានបញ្ចូនទៅកាន់ការិយាលយ័ជំនាញខេត្តក្រចេះចាត់ការបន្តតាមនីតិវិធី។